ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
Premium Winner Casino – Ihr exklusives Gaming-Erlebnis mit höchsten Ansprüchen - បន្ទាយមានជ័យ.ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ - ឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថននដឹកនាំក្រុមការងាររង់ចាំទទួលស្វាគមន៍ពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ - ឯកឧត្តមកែវផុងជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននឹងលោក លីសុវណ្ណារិទ្ធអភិបាលរងខេត្តបន្ទាយមានជ័យបាននាំដំណើរអ្នកផលិតមាតិកាដ៏ល្បីល្បាញជុំវិញពិភពលោកជនជាតិអាមេរិកចំនួន ៣ រូបទៅភូមិព្រៃចាន់នឹងទីភៀសសឹកនៅវត្តចាន់សុី - ពិធីបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែង ៥៨០ ម៉ែត្រក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថនរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ប៉ោយប៉ែត - ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោក គាត ហ៊ុល ចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែ - កិច្ចប្រជុំបន្ទាន់មួយដែលរៀបចំដោយឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ.!! ............ - សម្ថកិចចុះបង្រ្កាប មុខសញ្ញា កា ប់ ប្លន់ នៅក្នុងក្រុងប៉ោយប៉ែត ចំនួន០៣ករណី និងឃា..ត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ ។ - ព្រះអង្គគ្រូចៅអធិការទាំង៥វត្តនៅក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនក្នុងនិងក្រៅប្រទេស នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគជូនកងទ័ពជួរមុខខេត្តព្រះវិហារ - ហ៊ានណាស់​ ! ហ៊ាននាំទំនិញសៀមចូលប្រទេសចម្រុះ​ មានទាំងសាច់បង្ក​ក​ អីវ៉ាន់ចាប់ហួយ​ រាប់តោន​ ត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាប​ នៅរសៀលថ្ងៃទី22.08.2025
0

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បើកសិក្ខាសាលាផ្សព្វផ្សា​យស្តីពីគោ​លនយោ​បាយជាតិ​បញ្ចប់អេដ​ស៍ និង​ចីរភាព​អេដស៍ឆ្នាំ២០​២៣-២០២៨ ក្រោមប្រ​ធានបទ«រួម​គ្នាកសាងកម្ពុជា​មួយដែលគ្មានអេ​ដស៍»  

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បើកសិក្ខាសាលាផ្សព្វផ្សា​យស្តីពីគោ​លនយោ​បាយជាតិ​បញ្ចប់អេដ​ស៍ និង​ចីរភាព​អេដស៍ឆ្នាំ២០​២៣-២០២៨ ក្រោមប្រ​ធានបទ«រួម​គ្នាកសាងកម្ពុជា​មួយដែលគ្មានអេ​ដស៍»  

ភ្នំពេញ៖ ឯកឧត្ដម អ៊ិ​ត ដារ៉ា អនុរដ្ឋ​លេខាធិ​ការ និ​ងជាអ​នុប្រធា​ន​ប្រចាំការ​នៃគណៈ​កម្មាធិកា​រប្រយុ​ទ្ធ​នឹង​ជំងឺអេដ​ស៍ នៃរដ្ឋ​លេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន អញ្ជើញជាអធិបតីក្នុង​សិក្ខាសាលាផ្សព្វ​ផ្សាយ​ស្តីពី​គោលនយោ​បាយជាតិបញ្ច​ប់អេដស៍ និ​ងចីរភា​ពអេដស៍ឆ្នាំ២០​២៣២០២៨ ក្រោមប្រ​ធានប​ទ«រួមគ្នាកសាងកម្ពុ​ជាមួ​យដែលគ្មានអេដស៍»។សិក្ខាសាលានេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំធំ នៃទីស្តីការរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដោយមា​នការអ​ញ្ជើញចូ​លរួម​ពី​ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម គឹមសែន អនុប្រ​ធានអាជ្ញា​ធរជាតិប្រ​យុទ្ធនឹងជំងឺអេ​ដស៍ ឯកឧត្តម​បណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេ​ខាធិការអាជ្ញាធរ​ជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញចូ​លរួមជា​វាគ្មិនកិត្តិយស ព្រម​ទាំងថ្នាក់ដឹ​កនាំ ខុទ្ទកា​ល័យរដ្ឋមន្រ្តី ជំនួយការថ្នាក់ដឹកនាំ និងមន្ត្រីរាជ​ការ​នៃរដ្ឋ​លេខាធិការដ្ឋានកិ​ច្ចការ​ព្រំដែនស​រុប ប្រមាណ ១០២នាក់។

សិក្ខាសាលាផ្សព្វផ្សាយ​នេះគឺបា​នដើរតួ​នាទីយ៉ា​ងសំខាន់ក្នុ​ងការសិក្សាស្វែងយល់ និងការចូលរួម​ជាមួយ​នឹងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការបង្ការ ការប្រយុទ្ធទប់ស្កា​ត់និងកា​របញ្ចប់​ការរីករា​ល​ដាលមេរោគ​អេដស៍និងជំងឺអេដស៍នៅកម្ពុជា ឱ្យស្របទៅតាមគោ​លនយោ​បាយជាតិ​បញ្ចប់អេដស៍​ និងចី​រភាពកម្មវិធី​អេដស៍ សម្រាប់ឆ្នាំ២០២​៣២០២៨ របស់រាជរដ្ឋាភិបាល ដែលមាន​ចក្ខុវិស័យធានាថា ប្រទេសកម្ពុជាជាប្រទេសមួយដែលគ្មានការគំរាមកំហែងពីមេរោគអេដស៍ និងជំងឺអេ​ដស៍ ព្រម​ទាំងធានា​ថា ប្រជាព​លរដ្ឋកម្ពុជាមា​នសុខភាពល្អ និងរស់នៅប្រ​កបដោយសុ​ខុមាភាព គ្មានកា​រភ័យខ្លាចដោ​យសារជំងឺអេដស៍

លើសពីនេះ សិក្ខា​សាលាក៏បានផ្តល់​ជាចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ល្អៗបន្ថែមទៀត ពីមេរោគអេដស៍និងជំងឺអេដស៍ ការចម្លងមេរោគអេដស៍ វិធីសាស្ត្របង្ការមេរោគអេដស៍ និងការព្យា​បាល​ជំងឺអេដស៍ ដែលទាំងនេះជាការយល់ដឹងដ៏សំខាន់ ក៏ដូចជាការចូ​លរួមរបស់ថ្នាក់​ដឹកនាំនិ​ងមន្ត្រីរា​ជការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លើការលើក​កម្ពស់ការ​កាត់បន្ថយ​ការចម្លង​មេរោគអេដស៍ ដើម្បីឈានទៅលុបបំបាត់ទាំងស្រុងរាល់ទម្រង់រើសអើង និងមាក់ងា​យលើអ្នកផ្ទុក​មេរោគអេដស៍និងជំងឺអេដស៍៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !