ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​ធ្វើ​អនាម័យ​បរិស្ថាន ផ្សព្វផ្សាយ​ដាស់​ស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​ - - បន្ទាយមានជ័យ.ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ - ឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថននដឹកនាំក្រុមការងាររង់ចាំទទួលស្វាគមន៍ពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ - ឯកឧត្តមកែវផុងជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននឹងលោក លីសុវណ្ណារិទ្ធអភិបាលរងខេត្តបន្ទាយមានជ័យបាននាំដំណើរអ្នកផលិតមាតិកាដ៏ល្បីល្បាញជុំវិញពិភពលោកជនជាតិអាមេរិកចំនួន ៣ រូបទៅភូមិព្រៃចាន់នឹងទីភៀសសឹកនៅវត្តចាន់សុី - ពិធីបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែង ៥៨០ ម៉ែត្រក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថនរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ប៉ោយប៉ែត - ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោក គាត ហ៊ុល ចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែ - កិច្ចប្រជុំបន្ទាន់មួយដែលរៀបចំដោយឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ.!! ............ - សម្ថកិចចុះបង្រ្កាប មុខសញ្ញា កា ប់ ប្លន់ នៅក្នុងក្រុងប៉ោយប៉ែត ចំនួន០៣ករណី និងឃា..ត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ ។ - ព្រះអង្គគ្រូចៅអធិការទាំង៥វត្តនៅក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនក្នុងនិងក្រៅប្រទេស នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគជូនកងទ័ពជួរមុខខេត្តព្រះវិហារ
0

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីសុខាភិបាល និងពិនិត្យការផ្តល់សេវាសាធារណៈផ្នែកសេវាសុខាភិបាល ជូនប្រជាពលរដ្ឋនៅមណ្ឌលសុខភាពស្នួល និងមន្ទីរពេទ្យបង្អែកស្នួល

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីសុខាភិបាល និងពិនិត្យការផ្តល់សេវាសាធារណៈផ្នែកសេវាសុខាភិបាល ជូនប្រជាពលរដ្ឋនៅមណ្ឌលសុខភាពស្នួល និងមន្ទីរពេទ្យបង្អែកស្នួល

(ភ្នំពេញ) ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីសុខាភិបាល និងពិនិត្យការផ្តល់សេវាសាធារណៈផ្នែកសេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅមណ្ឌលសុខភាពស្នួល និងមន្ទីរពេទ្យបង្អែកស្នួល ក្នុងស្រុកស្នួល ខេត្តក្រចេះ។

 

ឯកឧត្តមប្រធានក្រុមការងារបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុកស្នួល មន្ត្រីសុខាភិបាលទាំងអស់ចំពោះការបំពេញកិច្ចការដោយការទទួលខុសត្រូវ ក្នុងវប្បធម៌សេវាសាធារណៈល្អជូនដល់ប្រជាពលរដ្ឋ។

 

ឯកឧត្តមរដ្ឋមន្ត្រី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខសភាពស្នួលដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ជូនដល់បងបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្នួល និងមកពីតំបន់ផ្សេងៗទៀត និងសូមកោតសរសើរចំពោះការរីកចម្រើននៃវិស័យសុខាភិបាលក្នុងមូលដ្ឋានដូចជាការផ្តល់សេវាពិនិត្យ ពិគ្រោះ ការសម្រាលកូន ការលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ នៃការផ្តល់សេវា ពិនិត្យព្យាបាលតាំងពីមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យបង្អែក។

 

សមិទ្ធផលទាំងអស់នេះ, ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា មិនអាចកាត់ផ្តាច់បានពីការលះបង់របស់ថ្នាក់នាំ ជាពិសេសការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តថែរក្សាដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះជ្រុងទី១ នៃបញ្ចកោណ ផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខភាពល្អ ដែលជាគន្លឹះសំខាន់បំផុតនៃកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !