ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ប្រជាពលរដ្ឋចំនួន 22 គ្រួសារទទួលអំណោយពីយុវជនគណបក្សក្រុងប៉ោយប៉ែត - កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនជាតិចិនម្នាក់ និងគ្រឿងញៀននៅក្រុងប៉ោយប៉ែត - អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​ធ្វើ​អនាម័យ​បរិស្ថាន ផ្សព្វផ្សាយ​ដាស់​ស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​ - - បន្ទាយមានជ័យ.ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ - ឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថននដឹកនាំក្រុមការងាររង់ចាំទទួលស្វាគមន៍ពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ - ឯកឧត្តមកែវផុងជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននឹងលោក លីសុវណ្ណារិទ្ធអភិបាលរងខេត្តបន្ទាយមានជ័យបាននាំដំណើរអ្នកផលិតមាតិកាដ៏ល្បីល្បាញជុំវិញពិភពលោកជនជាតិអាមេរិកចំនួន ៣ រូបទៅភូមិព្រៃចាន់នឹងទីភៀសសឹកនៅវត្តចាន់សុី - ពិធីបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែង ៥៨០ ម៉ែត្រក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថនរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ប៉ោយប៉ែត - ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោក គាត ហ៊ុល ចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែ - កិច្ចប្រជុំបន្ទាន់មួយដែលរៀបចំដោយឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ.!! ............
0

នគរបាលខេត្តបន្ទាយមានជ័យ បានត្រៀមកម្លាំង​នគរបាលជា​ច្រើន​នាក់រួចរាល់ ដើម្បីការពា​រសន្តិសុខ ​សណ្តាប់ធ្នាប់​ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិ

នគរបាលខេត្តបន្ទាយមានជ័យ បានត្រៀមកម្លាំង​នគរបាលជា​ច្រើន​នាក់រួចរាល់ ដើម្បីការពា​រសន្តិសុខ ​សណ្តាប់ធ្នាប់​ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិ

បន្ទាយមានជ័យ៖ ដើម្បីធា​នាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពល្អ នៅយប់ថ្ងៃទី០៨ ខែ​មេសា ឆ្នាំ២០​២៥ លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ស្នងកា​រដ្ឋានន​គរបាលខេត្តបន្ទាយមានជ័យ បា​នដាក់​បទបញ្ជាដ​ល់​កងកម្លាំងន​គរបាលជំនាញ ​និងកម្លាំង​តាមប​ណ្តា​អធិការដ្ឋាននគរបាលក្រុង–ស្រុក ពង្រឹង​ការប្រចាំការ កា​រយាមល្បាត​ ចុះត្រួតពិ​និត្យអាវុធគ្រឿងផ្ទុះ​ពេលរាត្រី ដើម្បីបង្ការ បង្ក្រា​ប បទល្មើសគ្រ​ប់ប្រភេទ ក្នុងឱ​កាសបុណ្យចូលឆ្នាំ​ថ្មីប្រពៃណីជាតិ។

ទន្ទឹមគ្នានេះ កម្លាំងបណ្តាអ​ធិការដ្ឋាន​នគរបាលក្រុង–ស្រុក –ពង្រឹងការងារ​ផ្សព្វផ្សាយគោលនយោ​បាយភូមិឃុំសង្កាត់មាន​សុវត្ថិភាព –ផលប៉ះពាល់នៃគ្រឿងញៀន –បន្តរឹតបន្តឹងច្បាប់ចរាចរ​ណ៍ផ្លូវ​គោក –ពង្រឹងត្រួតពិនិ​ត្យអ្នកបើ​កបរ​មានជាតិស្រវឹង រួមចំណែក​កាត់បន្ថយគ្រោះ​ថ្នាក់ឲ្យនៅ​កម្រិតទាប​បំផុត។ –ពង្រឹងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និង ក្មេងទំនើងដោ​យគ្មានការលើកលែង។

លោកឧត្តមសេ​នីយទោ​ស្នងការ ក៏បានត្រៀមរួច​ជាស្រេចនូវ សម្ភារៈ មធ្យោបាយធ្វើដំណើរគ្រប់​ប្រភេ​ទ អាវុធ កម្លាំងន​គរបាលគ្រប់អង្គភាពចំណុះ​ជាច្រើននាក់ សម្រាប់ដាក់ពង្រាយ ការពារ​សន្តិសុខ សណ្តាប់​ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹ​កនាំ ភ្ញៀវជាតិ អន្តរជាតិ ប្រជាពលរដ្ឋ ដែលអញ្ជើ​ញមក​កំសាន្ត តាមរមនីយ៍ដ្ឋាន និងទីតាំងប្រារព្ធសង្ក្រាន ទូទាំងខេត្តសំដៅ​ធ្វើយ៉ាងណាឲ្យខេ​ត្តបន្ទាយមានជ័យ ទាំងមូលមាន សន្តិសុខ សវត្តិភាពល្អ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !