ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
បន្ទាយមានជ័យ.ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ - ឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថននដឹកនាំក្រុមការងាររង់ចាំទទួលស្វាគមន៍ពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ - ឯកឧត្តមកែវផុងជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននឹងលោក លីសុវណ្ណារិទ្ធអភិបាលរងខេត្តបន្ទាយមានជ័យបាននាំដំណើរអ្នកផលិតមាតិកាដ៏ល្បីល្បាញជុំវិញពិភពលោកជនជាតិអាមេរិកចំនួន ៣ រូបទៅភូមិព្រៃចាន់នឹងទីភៀសសឹកនៅវត្តចាន់សុី - ពិធីបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែង ៥៨០ ម៉ែត្រក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថនរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ប៉ោយប៉ែត - ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោក គាត ហ៊ុល ចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែ - កិច្ចប្រជុំបន្ទាន់មួយដែលរៀបចំដោយឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ.!! ............ - សម្ថកិចចុះបង្រ្កាប មុខសញ្ញា កា ប់ ប្លន់ នៅក្នុងក្រុងប៉ោយប៉ែត ចំនួន០៣ករណី និងឃា..ត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ ។ - ព្រះអង្គគ្រូចៅអធិការទាំង៥វត្តនៅក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនក្នុងនិងក្រៅប្រទេស នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគជូនកងទ័ពជួរមុខខេត្តព្រះវិហារ - ហ៊ានណាស់​ ! ហ៊ាននាំទំនិញសៀមចូលប្រទេសចម្រុះ​ មានទាំងសាច់បង្ក​ក​ អីវ៉ាន់ចាប់ហួយ​ រាប់តោន​ ត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាប​ នៅរសៀលថ្ងៃទី22.08.2025 - អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែនបានដាក់ពាក្យបណ្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់ ក្នុងនោះស្នងការនគរបាលខេត្តម្នាក់ ស្នងការរងខេត្តម្នាក់ និងអធិការក្រុងប៉ោយប៉ែតម្នាក់ !!!!!
0

បញ្ចប់បេសកកម្មនៅប្រទេ​សវៀតណាម ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោ​ធសមិទ្ធ​ផលក្នុងស្នង​ការដ្ឋាននគរបាលខេត្តស្វាយរៀង និងផ្តល់គោលការណ៍ណែនាំពង្រឹងកិច្ចការនគរបាល

បញ្ចប់បេសកកម្មនៅប្រទេ​សវៀតណាម ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោ​ធសមិទ្ធ​ផលក្នុងស្នង​ការដ្ឋាននគរបាលខេត្តស្វាយរៀង និងផ្តល់គោលការណ៍ណែនាំពង្រឹងកិច្ចការនគរបាល

(ភ្នំពេញ)៖បន្ទាប់ពីបញ្ចប់បេសកកម្មនៅ​សាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមអភិ​សន្តិ​បណ្ឌិត សុខា ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិប​តីក្នុងពិធី​សម្ពោធ​ដា​ក់ឱ្យប្រើប្រាស់ជាផ្លូវការអគារហ្វឹកហាត់ និងសម្ពោធ​សមិទ្ធផលនា​នារបស់ក្លិបបាល់​ទះស្នង​ការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងអំ​ពីគោលការ​ណ៍នៃកា​រពង្រឹង​ធនធានមនុស្សក្នុងក្របខ័ណ្ឌនគរបាលជាតិ ដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បាន​ណែនាំដល់ថ្នាក់ដឹកនាំគ្រប់អង្គភាពនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ផ្ដល់ការលើកទឹកចិត្ត​គាំទ្របង្កលក្ខណៈងាយស្រួលដល់កងកម្លាំងនគរបាល ដែលបានទទួលការអប់រំ បណ្តុះបណ្តាល ទាំងក្នុង​និ​ងក្រៅប្រទេស ឱ្យបានទទួលតួនាទី និងមុខតំណែងស័ក្តិសមនឹងសមត្ថភាព ដើម្បីផ្តល់កា​រលើកទឹកចិត្តដល់ពួកគេ ដែលបានចំណាយពេលវេលាចាកឆ្ងាយពីគ្រួសារ និងខិតខំសិក្សារៀន​សូត្ររ​ហូតទទួលបានជោគជ័យ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យគ្រប់អង្គភាពទាំងអស់ ត្រូវជ្រើសរើស​ឱ្យបានស័ក្តិស​មសម្រាប់មន្ត្រីដែលត្រូវទៅទទួលការបណ្ដុះបណ្ដាលទាំងក្នុង និងក្រៅប្រទេស ជៀសវាងមន្ត្រីដែលទៅដល់មិនគោរពវិន័យបានល្អ ឬទៅដល់មានបញ្ហាសុខភាព កាយសម្បទា​មិនមាំទាំ ដែលមិនសាកសមសម្រាប់ការសិក្សារៀនសូត្រ និងហ្វឹកហាត់។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់ការណែនាំថា ជាចាំបាច់ទន្ទឹម​នឹងការខិត​ខំសិ​ក្សារៀនសូត្រ គឺមន្ត្រីដែលទៅទទួលការបណ្ដុះបណ្ដាល ត្រូវតែខំគោ​រពឱ្យបា​ននូវវិន័​យ ហើយព្យាយាមបង្កើតនូវទំនាក់ទំនងឱ្យបានល្អ ជាមួយនឹងមន្ត្រីដែលជាសិក្ខាកាមដូចគ្នា ក្នុងន័​យផ្លា​ស់ប្តូរបទពិសោធ ចំណេះជំនាញ និងមានទំនាក់ទំនងល្អក្នុងការងារ។

ពីវេទិកាធិបតី​នោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្តល់ការណែនាំដល់នគរបាល នៃស្នង​ការដ្ឋាន​នគរបាលខេត្តស្វាយរៀង និងក៏ដូចគ្នាក្នុងក្របខ័ណ្ឌទូទាំងប្រទេស ត្រូវតែបន្តតម្កល់ជាអា​ទិភាពលើការងា​រគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីផ្តល់ភាពកក់ក្តៅជូ​នប្រជា​ពលរដ្ឋ និងបង្កល​ក្ខណៈដល់បរិយាកាសនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា ក៏បានលើកឡើងអំពីសារៈ​សំខាន់ដែលអ​គ្គនាយកដ្ឋានធ​នធា​នមនុស្ស និងបណ្ឌិតសភានគរបាលកម្ពុជា សហការសម្របសម្រួលបើកវគ្គបំប៉នខ្លីៗ ពង្រឹងជំនា​ញដល់មន្ត្រី ដែលកំពុងកាន់មុខតំណែង និងអនុវត្តតួនាទីរបស់ខ្លួន ក្នុងន័យដើម្បីឱ្យកា​ន់តែមានស​មត្ថ​ភាព និងច្បាស់លាស់ក្នុងការអនុវត្តការងារ។

នាឱកាសនោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានសម្តែងការអប​អរចំពោះសមិទ្ធផ​លក្នុងខេត្ត​ស្វាយរៀង ជារួម ដែលមានការរីកចម្រើនជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះសមិទ្ធផល​ក្នុងក្របខ័ណ្ឌស្នងកា​រដ្ឋាននគរបាល​ខេត្ត ដែលសម្ពោធនាថ្ងៃនេះ ក៏ជាផ្នែកមួយដែល​បញ្ជាក់អំពីការរីកច​ម្រើននៅក្នុ​ងខេត្ត​ស្វាយរៀង ផងដែរ។

ក្នុងឱកាសនោះដែ​រ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភនូវថវិកាជូនស្នងការរង នៃស្នងការដ្ឋាន​នគរបាលខេត្តស្វាររៀង ដែលបានចូលនិវត្តន៍ចំនួន ២រូប រួមមាន ៖ លោកឧត្តមសេនីយ៍ត្រី កុយ សុភា ចំនួន ៤លា​នរៀល និងលោកស្រីឧត្តមសេនីយ៍ត្រី កែវ សាក់ ចំនួន ៤លានរៀល។

ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានឧបត្ថម្ភថវិការជូនក្រុមកីឡាករ ចំនួន ៣ក្រុម រួមមា​ន៖ ក្រុមកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន ២លានរៀល ក្រុមកីឡា​បា​ល់ទាត់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន ២លានរៀល និងក្រុមកីឡា​បាល់ទះស្នង​ការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចំនួន ២លានរៀលផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !