ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​ធ្វើ​អនាម័យ​បរិស្ថាន ផ្សព្វផ្សាយ​ដាស់​ស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​ - - បន្ទាយមានជ័យ.ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ - ឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថននដឹកនាំក្រុមការងាររង់ចាំទទួលស្វាគមន៍ពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ - ឯកឧត្តមកែវផុងជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននឹងលោក លីសុវណ្ណារិទ្ធអភិបាលរងខេត្តបន្ទាយមានជ័យបាននាំដំណើរអ្នកផលិតមាតិកាដ៏ល្បីល្បាញជុំវិញពិភពលោកជនជាតិអាមេរិកចំនួន ៣ រូបទៅភូមិព្រៃចាន់នឹងទីភៀសសឹកនៅវត្តចាន់សុី - ពិធីបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែង ៥៨០ ម៉ែត្រក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថនរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ប៉ោយប៉ែត - ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោក គាត ហ៊ុល ចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែ - កិច្ចប្រជុំបន្ទាន់មួយដែលរៀបចំដោយឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ.!! ............ - សម្ថកិចចុះបង្រ្កាប មុខសញ្ញា កា ប់ ប្លន់ នៅក្នុងក្រុងប៉ោយប៉ែត ចំនួន០៣ករណី និងឃា..ត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ ។ - ព្រះអង្គគ្រូចៅអធិការទាំង៥វត្តនៅក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនក្នុងនិងក្រៅប្រទេស នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគជូនកងទ័ពជួរមុខខេត្តព្រះវិហារ
0

អបអរសាទរខួបអនុស្សាវរី​យ៍លើក​ទី១៣៩ នៃ​ទិវាព​លកម្មអន្តរ​ជាតិ ក្នុងខេត្តបន្ទាយ​មានជ័យ

អបអរសាទរខួបអនុស្សាវរី​យ៍លើក​ទី១៣៩ នៃ​ទិវាព​លកម្មអន្តរ​ជាតិ ក្នុងខេត្តបន្ទាយ​មានជ័យ

បន្ទាយមានជ័យ៖ រួមគ្នា​ដើម្បីការ​ងា​រសមរម្យ និងកំ​ណើនប្រក​បដោ​យ​ចីរ​ភា​ព​និងភាពធ​ន់នេះ​គឺ​ជា​ប្រធា​នបទ ខួបអ​នុស្សាវរីយ៍លើក​ទី១៣៩ នៃ​ទិវាពលក​ម្មអន្តរជាតិ ឧសភា ដោ​យមន្ទីរការងារ និងប​ណ្ដុះបណ្ដាល​វិជ្ជាជីវៈខេត្តបន្ទា​យមានជ័យ ដែល​បានរៀបចំធ្វើឡើងនៅ​សាលាខេត្តបន្ទាយ​មានជ័យក្រោមអ​ធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុម​ប្រឹក្សាខេត្ត ឯ​កឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី០១ ខែឧ​សភា ឆ្នាំ២០២៥។

លោក នួន ស៊ី​ណា ប្រធា​នមន្ទីរការងារ និងបណ្ដុះប​ណ្ដាលវិជ្ជាជីវៈ​ខេត្តបានឲ្យដឹងថា សហគ្រា​សគ្រឹះ​ស្ថា​នក្នុង​ខេត្ត​សរុបចំនួន ៩៥០ស​ហគ្រាស កម្មករនិ​យោជិតសរុប ២២,៥១២នាក់ ក្នុងនោះ​តំបន់សេ​ដ្ឋកិច្ចពិ​សេសចំនួន​៣ នៅក្រុង​ប៉ោយប៉ែត រួមមា​នតំបន់សេដ្ឋកិច្ចពិសេសសានកូ តំបន់​សេដ្ឋកិច្ចពិសេសរ៉ូយ៉ាលគ្រុប និងតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតអូនាង ដោយ​ឡែក​មានសួន​ឧស្សាហកម្មចំនួន១ នៅក្នុងក្រុងសេរីសោភ័ណ។

លោក នួន ស៊ី​ណា បា​នបន្តថា ការ​លេច​ឡើង​នៅ​បដិវត្ត​ន៍ឧស្សាហ​កម្មទី៤. បាននាំឱ្យត​ម្រូវការ​ជំនា​ញកាន់​តែខ្ពស់ ដែល​នេះ​អាច​នឹងបង្កឲ្យមា​នបញ្ហាកង្វះជំនាញ ព្រមទាំងការ​ជំនួសកម្លាំង​មនុស្ស​ដោយម៉ា​ស៊ីន ស្វ័យប្រវត្តិកម្មនិងបញ្ហាសិប្បនិម្មិតដែលនេះអាចនាំឲ្យបាត់បង់ការងារ ជាពិសេស​សម្រា​ប់កម្លាំងពលកម្មជំនាញទាប និងគ្មានជំនាញ ដូចនេះដើម្បីទប់ទល់​នឹងបញ្ហាប្រ​ឈមខាងលើ​នេះ គឺតម្រូវឲ្យមាន​ការអប់រំបណ្ដុះប​ណ្ដាលបច្ចេក​ទេសនិងវិជ្ជាជីវៈ ជម្រុញការស្រាវជ្រាវ និងនវានុវត្តន៍​បច្ចេកវិទ្យាគឺជា​ការចាំបាច់បំផុត។

ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ការប្រារព្ធពិធីអបអ​រសាទរខួបអនុស្សាវរី​យ៍លើកទី១៣៩ នៃទិវា​ពលកម្មអន្តរជាតិ ១ ឧសភា ក្នុងគោលដៅ​បង្ហាញឲ្យឃើ​ញអំពីភាពថ្លៃថ្នូរ ភាពចាស់​ទុំ និងភាពប្រសើរឡើងនៃ​សិទ្ធិសេរីភាពរបស់កម្មករនិយោជិត និងសុ​ខដុមនីយក​ម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីបង្កើនការ​ទាក់ទាញទុនវិនិយោគ និងបង្កើតឱកាសការ​ងារកាន់តែប្រ​សើរ និងសមរម្យជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ។ ការពង្រឹង និងពង្រីក​ការអប់រំបណ្ដុះ​បណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសកម្លាំងពលកម្ម ដែលកំពុង​ធ្វើការគឺមានសារៈ​សំខាន់ក្នុងការធ្វើឲ្យប្រសើ​រឡើងនូវជំនាញនៃកម្លាំងពលកម្មក្នុងខេត្ត ដើម្បីឆ្លើយ​តបទៅនឹងតម្រូវ​ការកម្លាំងពលកម្មជំនាញទាំងនៅក្នុងខេត្ត និងក្នុងប្រទេស​ដែលកំពុង​តែមានការកើនឡើង។

បញ្ចប់នៃកម្មវិធីគ​ណៈអធិបតីបានផ្ដល់ជូនកម្មការីនីមានផ្ទៃពោះម្នាក់ៗទទួលបាន ក្រមា១ សារុង១ និងថវិកា ៤ម៉ឺ​នរៀល ដោយឡែកកម្មករ កម្មការីនី ម្នាក់ៗទទួលបាន ក្រមា១ និងថវិកា ២ម៉ឺនរៀល​ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !