ពិធីបើកការដ្ឋានស្ថាបនាផ្លូវ០១ខ្សែប្រវែង ៥៨០ ម៉ែត្រ ចាប់ពីកែងភូមិមិត្តភាព រហូតដល់មន្ទីរពេទ្យបង្អែកដីថ្មី ដែលជាព្រំប្រទល់ សង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្ដាល..!!!
………………………….
ក្រុងប៉ោយប៉ែត ៖ ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃអាទិត្យទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
ដោយមានការចូលរួមពីសំណាក់ លោក ឈាន ចំរើន ប្រធានក្រុមប្រឹក្សាក្រុង លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុង លោកអភិបាលរក្រុង មន្ត្រីអនុវត្តច្បាប់សាលាក្រុងកងកម្លាំងរាជអាវុធហត្ថក្រុង មន្ត្រីជំនាញពាក់ព័ន្ធ លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋានក្រុង លោកចៅសង្កាត់ លោក លោកស្រីមេភូមិ ព្រមទាំងប្រជាពលរដ្ឋចំនួន ២០០ គ្រួសារ និងម្ចាស់ក្រុមហ៊ុន តំណាងក្រុមហ៊ុនស៊ីម៉ង់លាយស្រេច នៅក្នុងក្រុងប៉ោយប៉ែតជាច្រើនក្រុមហ៊ុន។

ដើម្បីចូលរួមឧបត្ថម្ភក្នុងកម្មវិធី ហើយសូមជម្រាបបញ្ជាក់បន្ថែមជូនសាធារណៈជនឲ្យបានជ្រាបថា ឯកឧត្តមបណ្ឌិត និងលោកអភិបាលក្រុង បានមានប្រសាសន៍យ៉ាងម៉ឺងម៉ាត់ថានឹងប្រែក្លាយផ្លូវលំដែលមាននៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ឲ្យក្លាយទៅជាផ្លូវបេតុងទាំងអស់។

កិច្ចបញ្ចប់នៃកម្មវិធីឯកឧត្តមនិងក្រុមការងារ បានធ្វើការចែកអាវរងារតំណាងក្តីស្រឡាញ់ព្រមទាំងថវិទ្រនាប់ដៃបន្តិចបន្តួចដល់បងប្អូនប្រជាពលរដ្ឋទាំង ២០០ គ្រួសារដែលចូលរួមអបអរសាទក្នុងពិធីបើកការដ្ឋានគម្រោងស្ថាបនាផ្លូវខាងលើ៕
























