ឯកឧត្តមកែវផុងជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននឹងលោក
លីសុវណ្ណារិទ្ធអភិបាលរងខេត្តបន្ទាយមានជ័យបាននាំដំណើរអ្នកផលិតមាតិកាដ៏ល្បីល្បាញជុំវិញពិភពលោកជនជាតិអាមេរិកចំនួន ៣ រូបទៅភូមិព្រៃចាន់នឹងទីភៀសសឹកនៅវត្តចាន់សុី

បន្ទាយមានជ័យ ថ្ងៃទី១៦ ខែវិច្ឆិកា ២០២៥ក្រុមអ្នកផលិតមាតិកាដ៏ល្បីល្បាញជនជាតិអាមេរិកាំង 3 រូបបានទៅពិនិត្យស្ថានភាពជាក់ស្ដែងនៅភូមិព្រៃចន្ទជាទីកន្លែងដែលយោធាសៀមបាញ់ប្រហារមកលើពលរដ្ឋស្លូតត្រង់កម្ពុជាបណ្ដាលឲ្យរបួសនិងស្លាប់កាលពីថ្ងៃទី 13 ខែវិច្ឆិកាកន្លងទៅក្នុងនោះផងដែយើងឃើញវត្តមាន
ឯកឧត្តមកែវផុងជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននឹងលោក
លីសុវណ្ណារិទ្ធអភិបាលរងខេត្តបន្ទាយមានជ័យ
បានធ្វើបទបង្ហាញប្រាប់ទៅជនបរទេសដែលផលិតមាតិកាអំពីស្ថានការណ៍ជាក់ស្ដែងរហូតដល់មានបងប្អូនប្រជាពលរដ្ឋគេចខ្លួនពីផ្ទះសម្បែងរបស់ពួកគាត់នៅក្នុងភូមិព្រៃចាន់មកស្នាក់នៅទីកន្លែងសុវត្ថិភាពដែលរៀបចំដោយអាជ្ញាធរខេត្តនៅក្នុងវត្តចាន់ស៊ីឃុំគោកស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យដោយសារតែយោធាសៀមធ្វើការបាញ់ប្រហារមកលើពលរដ្ឋកម្ពុជានៅក្នុងភូមិព្រៃចាន់កាលពីថ្ងៃទី 13ខែវិច្ឆកា កន្លងទៅ

























