ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​ធ្វើ​អនាម័យ​បរិស្ថាន ផ្សព្វផ្សាយ​ដាស់​ស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​ - - បន្ទាយមានជ័យ.ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ - ឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថននដឹកនាំក្រុមការងាររង់ចាំទទួលស្វាគមន៍ពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ - ឯកឧត្តមកែវផុងជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននឹងលោក លីសុវណ្ណារិទ្ធអភិបាលរងខេត្តបន្ទាយមានជ័យបាននាំដំណើរអ្នកផលិតមាតិកាដ៏ល្បីល្បាញជុំវិញពិភពលោកជនជាតិអាមេរិកចំនួន ៣ រូបទៅភូមិព្រៃចាន់នឹងទីភៀសសឹកនៅវត្តចាន់សុី - ពិធីបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែង ៥៨០ ម៉ែត្រក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថនរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ប៉ោយប៉ែត - ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោក គាត ហ៊ុល ចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែ - កិច្ចប្រជុំបន្ទាន់មួយដែលរៀបចំដោយឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ.!! ............ - សម្ថកិចចុះបង្រ្កាប មុខសញ្ញា កា ប់ ប្លន់ នៅក្នុងក្រុងប៉ោយប៉ែត ចំនួន០៣ករណី និងឃា..ត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ ។ - ព្រះអង្គគ្រូចៅអធិការទាំង៥វត្តនៅក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនក្នុងនិងក្រៅប្រទេស នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគជូនកងទ័ពជួរមុខខេត្តព្រះវិហារ
0

អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​ធ្វើ​អនាម័យ​បរិស្ថាន ផ្សព្វផ្សាយ​ដាស់​ស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​

អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​ធ្វើ​អនាម័យ​បរិស្ថាន ផ្សព្វផ្សាយ​ដាស់​ស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​

ខេត្ត​បន្ទាយមានជ័យ​៖ រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត បាន​នាំគ្នា​ចុះ​សម្អាត​អនាម័យ​បរិស្ថាន និង​ផ្សព្វផ្សាយ​ដាស់​ស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ ដែល​ការងារ​នេះ​ដឹកនាំ​ដោយ​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត និង​មាន​ការចូលរួម​ពី​កម្លាំង​ទាំងបី មន្ត្រី​បរិស្ថាន យុវជន​គណបក្ស អាជ្ញាធរ​ភូមិ សង្កាត់​-​ក្រុង ប្រជា​ការពារ​ភូមិ លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ប្រមាណ​ជាង​300​នាក់ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​8 ខែ​កក្ត​ដា ឆ្នាំ 2026 នៅតាម​ដងផ្លូវ​ជាតិ​លេខ​5​ពី​ចំណុច​ភ្លើងស្តុប​ផ្សារកណ្តាល ដល់​ចំណុច​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត​។​

​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត មានប្រសាសន៍ថា ការសម្អាត​អនាម័យ​បរិស្ថាន រើស​សំរាម បោសសំអាត​ផ្លូវថ្នល់ និង​ការផ្សព្វផ្សាយ​ជាប្រចាំ គឺ​ក្នុង​គោលបំណង​លើកកម្ពស់​គុណភាព​បរិស្ថាន និង​អនាម័យ តាមរយៈ​ការធ្វើ​អនាម័យ​បរិស្ថាន​រួមគ្នា ផ្សព្វផ្សាយ អប់រំ​ដល់​សាធារណជន​ទូទៅ​នូវ​ការផ្លាស់ប្តូរ​ឥរិយាបថ និង​ទម្លាប់​នៃ​ការរស់នៅ​ប្រចាំ​ថ្ងៃ​ឱ្យ​មាន​ការគិតគូរ​អំពី​ការសម្អាត​អនាម័យ​បរិស្ថាន ដូច​ជា​ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ចោល​សំរាម​ឱ្យចំ​ធុងសំរាម​ជាដើម​។​

​លោក​អភិបាលក្រុង​ប៉ោយ​ប៉ែត បានបញ្ជាក់​ថា ការសម្អាត​អនាម័យ​បរិស្ថាន កែលម្អ​សោភ័ណភាព​ទីក្រុង ទីប្រជុំជន សួនច្បារ ភូមិឋាន វត្ត​អារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ​សហគ្រាស ទីផ្សារ សំដៅ​បំបាត់​ឱ្យខាងតែបាន​នូវ​ភាពកខ្វក់ សំរាម និង​កាក​សំណល់​ផ្សេងៗ ដើម្បី​កែលម្អ​គុណភាព​បរិស្ថាន​ក្រុង​ឲ្យមាន​សោភ័ណភាព មាន​ផា​សុកភាព​សម្រាប់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ។​

​ជាមួយគ្នានេះដែរ លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត បាន​អំពាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សា​ធារ​រណ​ជន ដែល​ជា​ម្ចាស់ផ្ទះ ម្ចាស់​ហាង ម្ចាស់​សហគ្រាស​ទាំងអស់​សូម​ចូលរួម​ថែរក្សា​បរិស្ថាន អនាម័យ​ល្អ ត្រូវ​ទុកដាក់​សំរាម​ក្នុង​ធុងសំរាម​។ គឺ​យើង​ទាំងអស់គ្នា​ថែរក្សា​ក្រុង​ប៉ោយប៉ែ​ត​យើង​ឲ្យមាន​សោភ័ណភាព បរិស្ថាន​ល្អ និង អនាម័យ​ខ្ពស់​ទាំងអស់គ្នា​៕​

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !