បន្ទាយមានជ័យ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនជាតិចិនម្នាក់ និងគ្រឿងញៀននៅថ្ងៃទី30 ខែសីហា ឆ្នាំ2026 នៅក្នុងភូមិគីឡូម៉ែត្របួន សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

Screenshot

Screenshot
ជនសង្ស័យឈ្មោះ ហ្សាង ឡុង (Zhang Long) ភេទប្រុស អាយុ38ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុងភូមិផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបាននគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា៖ សមត្ថកិច្ចប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ បានស្នើសុំអោយសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនជួយស្រាវជ្រាវ រកមុខសញ្ញា ជនជាតិឥណ្ឌូនេស៊ី នៅភូមិសាស្រ្តក្រុងប៉ោយប៉ែត។ កម្លាំងនគរបាលប្រឆាំងគ្រឿងខេត្តបន្ទាយមានជ័យ បានចុះស្រាវជ្រាវ រហូតដល់វេលាម៉ោង17.30នាទី បានឃើញរថយន្ត01គ្រឿង មានភិនភាគប្រហាក់ប្រហែលគ្នា ភ្លាមៗនោះដោយមានការចូលរួមសហការពីកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានតាមដានទៅដល់គោលដៅ ផ្ទះជួលមួយកន្លែង ស្ថិតក្នងភូមិគីឡូបួន សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនជនសង្ស័យម្នាក់ខាងលើ។
សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា៖ ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលបានដកហូតបានវត្ថុតាងសង្ស័យជាសារធាតុញៀនខុសច្បាប់រួមមាន៖1.ម្សៅម៉ត់ស 4ថង់ ទម្ងន់13.60ក្រាម, 2.ម្សៅក្រាមសថ្លា ចំនួន1ដុំ ទម្ងន់149.77ក្រាម, 3.ថ្នាំគ្រាប់ពណ៌ក្រហម 3គ្រាប់, 4.ក្បាលផតខេ 117គ្រាប់(គ្មានទឹក37គ្រាប់) 5.ទូរស័ព្ទ2គ្រឿង និងរថយន្តចំនួន1គ្រឿង ។ កម្លាំងយើងបាននាំយកជនសង្ស័យ និងវត្ថុតាងមកការិយាល័យជំនាញដើម្បីបន្តនីតិវិធី៕

























