ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថននដឹកនាំក្រុមការងាររង់ចាំទទួលស្វាគមន៍ពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ - ឯកឧត្តមកែវផុងជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននឹងលោក លីសុវណ្ណារិទ្ធអភិបាលរងខេត្តបន្ទាយមានជ័យបាននាំដំណើរអ្នកផលិតមាតិកាដ៏ល្បីល្បាញជុំវិញពិភពលោកជនជាតិអាមេរិកចំនួន ៣ រូបទៅភូមិព្រៃចាន់នឹងទីភៀសសឹកនៅវត្តចាន់សុី - ពិធីបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែង ៥៨០ ម៉ែត្រក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថនរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ប៉ោយប៉ែត - ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោក គាត ហ៊ុល ចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែ - កិច្ចប្រជុំបន្ទាន់មួយដែលរៀបចំដោយឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ.!! ............ - សម្ថកិចចុះបង្រ្កាប មុខសញ្ញា កា ប់ ប្លន់ នៅក្នុងក្រុងប៉ោយប៉ែត ចំនួន០៣ករណី និងឃា..ត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ ។ - ព្រះអង្គគ្រូចៅអធិការទាំង៥វត្តនៅក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនក្នុងនិងក្រៅប្រទេស នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគជូនកងទ័ពជួរមុខខេត្តព្រះវិហារ - ហ៊ានណាស់​ ! ហ៊ាននាំទំនិញសៀមចូលប្រទេសចម្រុះ​ មានទាំងសាច់បង្ក​ក​ អីវ៉ាន់ចាប់ហួយ​ រាប់តោន​ ត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាប​ នៅរសៀលថ្ងៃទី22.08.2025 - អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែនបានដាក់ពាក្យបណ្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់ ក្នុងនោះស្នងការនគរបាលខេត្តម្នាក់ ស្នងការរងខេត្តម្នាក់ និងអធិការក្រុងប៉ោយប៉ែតម្នាក់ !!!!! - លោក ហង្ស ប្រុស ជា ជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះពង្រឹងការងារបក្ស និងជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សស្ថិតនៅភូមិ ព្រះឥន្ទ្រស្មន់ ឃុំថ្មពូនស្រុកកញ្ចៀច ខេត្តព្រៃវែង។
0

អភិបាលខេត្តកណ្តាល សម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិ៍លាស់» ស្ថិតក្នុង ស្រុកខ្សាច់កណ្ដាល

អភិបាលខេត្តកណ្តាល សម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិ៍លាស់» ស្ថិតក្នុង ស្រុកខ្សាច់កណ្ដាល

ខេត្តកណ្តាល ៖ ក្នុងនោះ​ទីអារាមក៏ត្រូវ​បានចាត់ទុកថា ជាផ្នែកមួយ​ដ៏សំខាន់​ក្នុងការ​បន្ត​អនុវត្តគោ​លនយោ​បាយសម្រាប់មនុស្សចាស់ កុមារ និងជ​នក្រីក្រផងដែរទីអារា​មបាន​ក្លាយជា​ទីជម្រក​សុវត្ថិភាព​សម្រាប់លោក​យាយ លោកតាជា​កន្លែងសម្រាប់ សុំសី​លធ្វើទានកុមារ និងយុវជនមួយ ចំនួន​ដែលមិនមា​នលទ្ធភាពក៏​បានប្រើប្រាស់ទី​អារាមនេះ ដោយមួយ​ចំនួនបានបួស​ដើម្បីបន្តកា​រសិក្សា និងមួយ​ចំនួនទៀតក៏​បានស្នាក់នៅ​ដើម្បីបន្តការសិក្សា។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញស​ម្ពោធឆ្លង​ដា​ក់ឱ្យ​ប្រើប្រា​ស់សមិទ្ធផលនានាជាច្រើនក្នុងវត្តពោធិ៍លាស់ ស្ថិតក្នុងភូមិពោធិ៍លាស់ ភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ ។

ឯកឧត្តមអភិបាលខេត្តកណ្តាល បញ្ចាក់ថា៖ វិស័យនានានៅខេត្តកណ្តាល មានការរីក​ចម្រើនគួ​ជាទីមោទនៈ ដោយឡែកការប្រតិបត្តិ​សាសនានានាក៏មាន​ការរីកលូតលា​ស់គួរឱ្យកត់​សម្គាល់ផង​ដែរ។ ទាំងនេះប​ញ្ជាក់យ៉ាងច្បាស់ពី​ការ​បើកទូលា​យលើសេរីភាពជំនឿសាសនា ក្រោមការដឹក​នាំរប​ស់រា​ជរដ្ឋាភិបាលកម្ពុជា ដែល​មានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តម​ករា​ជរដ្ឋាភិ​បាលនីតិកាលទី៧ នៃរដ្ឋស​ភា ដឹកនាំ​ដោយសម្តេចមហាបវរធិបធី ហ៊ុន ម៉ាណែត នាយ​ករដ្ឋម​ន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញយុទ្ធសាស្ត្រប​ញ្ចកោណដំ​ណាក់កាលទី១ មានបាវចនា ចំនួន ៥ គឺ: កំណើ​ន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានការកែទម្រង់ដ៏មុតស្រួច ដោយ​បានកំណ​ត់អាទិភាពជាគន្លឹះ ចំនួន ៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេស ផ្តោតលើ «បច្ចេកវិទ្យា​ឌីជីថល» សម្រាប់ឆ្លើយត​បទៅនឹង សេដ្ឋកិច្ចសង្គម ព្រមទាំង តម្រូវការក្នុង​ការលើក​កម្ពស់ផលិតភា​ពសេដ្ឋកិច្ចដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់ នៃការសម្រេចបានចក្ខុវិស័យ «កម្ពុជាក្លាយ​ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !