ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថននដឹកនាំក្រុមការងាររង់ចាំទទួលស្វាគមន៍ពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ - ឯកឧត្តមកែវផុងជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននឹងលោក លីសុវណ្ណារិទ្ធអភិបាលរងខេត្តបន្ទាយមានជ័យបាននាំដំណើរអ្នកផលិតមាតិកាដ៏ល្បីល្បាញជុំវិញពិភពលោកជនជាតិអាមេរិកចំនួន ៣ រូបទៅភូមិព្រៃចាន់នឹងទីភៀសសឹកនៅវត្តចាន់សុី - ពិធីបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែង ៥៨០ ម៉ែត្រក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថនរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ប៉ោយប៉ែត - ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោក គាត ហ៊ុល ចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែ - កិច្ចប្រជុំបន្ទាន់មួយដែលរៀបចំដោយឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ.!! ............ - សម្ថកិចចុះបង្រ្កាប មុខសញ្ញា កា ប់ ប្លន់ នៅក្នុងក្រុងប៉ោយប៉ែត ចំនួន០៣ករណី និងឃា..ត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ ។ - ព្រះអង្គគ្រូចៅអធិការទាំង៥វត្តនៅក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនក្នុងនិងក្រៅប្រទេស នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគជូនកងទ័ពជួរមុខខេត្តព្រះវិហារ - ហ៊ានណាស់​ ! ហ៊ាននាំទំនិញសៀមចូលប្រទេសចម្រុះ​ មានទាំងសាច់បង្ក​ក​ អីវ៉ាន់ចាប់ហួយ​ រាប់តោន​ ត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាប​ នៅរសៀលថ្ងៃទី22.08.2025 - អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែនបានដាក់ពាក្យបណ្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់ ក្នុងនោះស្នងការនគរបាលខេត្តម្នាក់ ស្នងការរងខេត្តម្នាក់ និងអធិការក្រុងប៉ោយប៉ែតម្នាក់ !!!!! - លោក ហង្ស ប្រុស ជា ជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះពង្រឹងការងារបក្ស និងជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សស្ថិតនៅភូមិ ព្រះឥន្ទ្រស្មន់ ឃុំថ្មពូនស្រុកកញ្ចៀច ខេត្តព្រៃវែង។
0

រថយន្តម៉ាកព្រូសបើកបរខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូ១គ្រឿង បណ្ដាលឲ្យស្ត្រីម្នាក់ បាត់បង់ជីវិត នៅឃុំសឿ ស្រុកមង្គលបូរី

រថយន្តម៉ាកព្រូសបើកបរខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូ១គ្រឿង បណ្ដាលឲ្យស្ត្រីម្នាក់ បាត់បង់ជីវិត នៅឃុំសឿ ស្រុកមង្គលបូរី

(បន្ទាយមានជ័យ) នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៥និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ១៥៩សេ ចន្លោះគីឡូម៉ែត្រ ១៦-១៧ ស្ថិតនៅក្នុងភូមិបោសឡោក ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលបង្កឡើងដោយរថយន្តម៉ាកព្រូស បើកបរដោយខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកម៉ូតូបណ្ដាលឱ្យស្ត្រីម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែង ។ ក្រោយពីបង្កហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។

 

ពាក់ព័ន្ធករណីខាងលើនេះបើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលជួបគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺមានរថយន្ត០១គ្រឿង ម៉ាកព្រូស ពណ៌ប្រផេះ ផលិតឆ្នាំ ២០០៤ ផ្លាកលេខ ភ្នំពេញ 2BF-4011 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិក្នុងទិសដៅពីត្បូងទៅជើង បើកបរក្នុងល្បឿនលឿន ដោយគេចម៉ូតូមួយគ្រឿងដែលបើកបរច្រាសទិសគ្នាក៏បានរ៉េចង្កូតទៅបុកនឹងម៉ូតូ០១គ្រឿងម៉ាក Honda wave ពណ៌ខៀវ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1C-8867 ដោយធ្វើដំណើរទិសដៅពីជើងទៅត្បូង(ច្រាសទិសគ្នា) បណ្តាល ស្ត្រី ០១នាក់ បានស្លាប់នៅនឹងកន្លែង។រីឯងម៉ូតូជនរងគ្រោះនិងរថយន្តបង្ករងការខូចខាតធ្ងន់។

 

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុបណ្ដាលឲ្យគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងគឺផ្ដើមចេញពីអ្នកបើកបររថយន្ត បើក្នុងល្បឿនលឿន និងមិនប្រកាន់ស្តាំ ។ក្រោយពីសមត្ថកិច្ចជំនាញធ្វើការវាស់វែងរួចបានស្ទូចមធ្យោបាយទាំងពីរយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបុរី ដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់ជាក្រោយ។ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !