ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តមកែវផុងជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននឹងលោក លីសុវណ្ណារិទ្ធអភិបាលរងខេត្តបន្ទាយមានជ័យបាននាំដំណើរអ្នកផលិតមាតិកាដ៏ល្បីល្បាញជុំវិញពិភពលោកជនជាតិអាមេរិកចំនួន ៣ រូបទៅភូមិព្រៃចាន់នឹងទីភៀសសឹកនៅវត្តចាន់សុី - ពិធីបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែង ៥៨០ ម៉ែត្រក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថនរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ប៉ោយប៉ែត - ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោក គាត ហ៊ុល ចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែ - កិច្ចប្រជុំបន្ទាន់មួយដែលរៀបចំដោយឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ.!! ............ - សម្ថកិចចុះបង្រ្កាប មុខសញ្ញា កា ប់ ប្លន់ នៅក្នុងក្រុងប៉ោយប៉ែត ចំនួន០៣ករណី និងឃា..ត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ ។ - ព្រះអង្គគ្រូចៅអធិការទាំង៥វត្តនៅក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនក្នុងនិងក្រៅប្រទេស នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគជូនកងទ័ពជួរមុខខេត្តព្រះវិហារ - ហ៊ានណាស់​ ! ហ៊ាននាំទំនិញសៀមចូលប្រទេសចម្រុះ​ មានទាំងសាច់បង្ក​ក​ អីវ៉ាន់ចាប់ហួយ​ រាប់តោន​ ត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាប​ នៅរសៀលថ្ងៃទី22.08.2025 - អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែនបានដាក់ពាក្យបណ្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់ ក្នុងនោះស្នងការនគរបាលខេត្តម្នាក់ ស្នងការរងខេត្តម្នាក់ និងអធិការក្រុងប៉ោយប៉ែតម្នាក់ !!!!! - លោក ហង្ស ប្រុស ជា ជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះពង្រឹងការងារបក្ស និងជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សស្ថិតនៅភូមិ ព្រះឥន្ទ្រស្មន់ ឃុំថ្មពូនស្រុកកញ្ចៀច ខេត្តព្រៃវែង។ - បន្ទាយមានជ័យ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥៖ ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយគណៈបញ្ជាការ​ឯកភាពខេត្ត
0

ខេត្តប៉ៃលិន​មានភ្ញៀវទេ​សចរជាតិ-អន្តរជា​តិ ម​កលេងកំ​សាន្ត ជាង ៧ម៉ឺននាក់​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន-វៀត​ណាម ឆ្នាំ២០២​៥ នេះ

ខេត្តប៉ៃលិន​មានភ្ញៀវទេ​សចរជាតិ-អន្តរជា​តិ ម​កលេងកំ​សាន្ត ជាង ៧ម៉ឺននាក់​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន-វៀត​ណាម ឆ្នាំ២០២​៥ នេះ

ប៉ៃលិន៖ ខេត្តប៉ៃលិន​ជាខេត្តមួយ​ដែលមា​នសក្តានុព​លខាងវិស័​យទេសចរណ៍​បែប​អេកូធម្មជាតិ​ដ៏​ល្បីល្បាញ បន្ទាប់ពី​ត្បូងថ្ម​ធម្មជា​តិដ៏​មានតម្លៃ និងល្អប្រណិតដែ​លទទួល​ស្គាល់ពីសំណា​ក់ភ្ញៀវជាតិ និ​ងអន្តរជាតិ ជាក់​ស្តែងនៅក្នុងឱកាសបុណ្យចូ​លឆ្នាំចិនវៀតណាម ឆ្នាំ២០២៥នេះ គឺបងប្អូនប្រជាព​លរដ្ឋ ទាំងនៅ​ក្នុង​ខេត្តប៉ៃលិន និងម​កពីបណ្តា​ខេត្តផ្សេងៗ ជាង​ ៧ម៉ឺននាក់ បាននាំគ្នាមកលេង​កំសាន្ត ជាល​ក្ខណៈគ្រួសារ ជា​លក្ខណៈមិត្តភក្តិ នៅតា​មរម្មណីយដ្ឋាននា​នា ក្នុងខេត្តប៉ៃលិន យ៉ាង​ច្រើនកុះ​ករ ហើ​យពួកគា​ត់បានសម្តែងនូវកា​រសប្បាយរីករាយ ជា​មួយនឹងទេសភាពតំបន់ខ្ពង់រាប មាន​ព្រៃភ្នំជ្រលងដងអូរ ធ្វើឱ្យពួកគាត់ មាន​អារម្មណ៍ស្រស់ស្រាយ ល្ហែល្ហើយពីទុក្ខកង្វល់ និងកា​រនឿយ​ហត់នានា ក្នុងការប្រកបការ​ងារចិញ្ចឹមជីវិតកន្លងមក។

លោក លឹម វាសនា ​ប្រធានមន្ទីរទេសចរ​ណ៍ខេត្តប៉ៃលិនបានលើកឡើងថា៖ ដោយខេត្តប៉ៃលិន មាន​សក្តានុពលផ្នែ​កអេកូទេសចរណ៍ សម្រាប់ស្វាគ​មន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងដោយមា​នការ​យកចិត្តទុកដាក់ខ្ពស់ពី​សំណាក់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាល​ខេត្តប៉ៃលិន ក្នុងកា​រកែរលម្អ​ហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណ្ឌភាព​នៅតា​មតំបន់រ​មណីយ៍ដ្ឋានទេ​សចរណ៍ និងតាមទីសាធា​រណៈក្នុង​ខេត្ត ដែ​លប្រែក្លាយ​ជាទីកន្លែងទេសច​រណ៍ដ៏ស្រស់បំព្រង បរិស្ថា​នល្អ និងពង្រឹងផ្នែក​សេវាកម្មទេ​សចរណ៍ ដូចជា៖ សណ្ឋាគារ និងរីសត ផ្ទះសំណាក់ និងភោជ​នីយដ្ឋាន ដើម្បីផ្ដ​ល់សេវាជូនភ្ញៀវ​ទេសចរណ៍​ជាតិអន្តរជាតិ ដែលមក​លេងកម្សាន្តក្នុងខេត្តប៉ៃលិន ហើយនៅក្នុង​ឱកាសបុណ្យចូលឆ្នាំប្រ​ពៃណីចិនវៀត​ណាមឆ្នាំនេះ គឺមានភ្ញៀវទេ​សចរណ៍យ៉ា​ងច្រើន បានជ្រើសរើ​ស ម​កកំសាន្តតាម​រម្មណីយដ្ឋាននា​នាក្នុងខេត្តប៉ៃលិន។

បើតា​មរបាយការណ៍រ​បស់មន្ទីរទេសច​រណ៍ខេត្តប៉ៃលិន ​បានឱ្យដឹងថា៖ ក្នុងរយៈពេល ០៣ថ្ងៃ ចាប់​ពីថ្ងៃទី២៩ដល់​ថ្ងៃទី៣១ ខែមករា ឆ្នាំ​២០២៥៖ ចំនួនភ្ញៀវជា​តិសរុប មានចំនួ​ន ៧២,២៨២នាក់ បើប្រៀប​ធៀបទៅនឹ​ងឆ្នាំ២០២៤ មានកា​រថយចុះ ​៩,២៩% ក្នុង​នោះភ្ញៀវជា​តិសរុបចំនួន ៧១,៨១១​នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ មានការថយចុះ ៩,៥៩% និងភ្ញៀវអន្តរជាតិសរុបចំនួន ៤៧១នាក់ ​បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ មានការកើនឡើង ៧៥,៧៤%

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !