ខេត្តបន្ទាយមានជ័យ៖អាគារដែលមានកម្ពស់៣ជាន់ឈ្មោះថា«មជ្ឈមណ្ឌលកែសម្រស់និងស្ប៉ា »ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអគ្គីភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២៥ ។ក្រោយពីទទួលបានព័ត៌មាននេះភ្លាមគេសង្គេតឃើញមានក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត ដឹកនាំដោយលោក នួន នីគីដា ,កម្លាំងនគរបាល ,កម្លាំងកងរាជអាវុធហត្ថ ,កម្លាំងយោធា និងអាជ្ញាធរមូលដ្ឋាន បាននាំយកមកជាមួយនូវបំពង់ពន្លត់អគ្គភ័យ រថយន្តពន្លត់អគ្គ័ភ័យចំនួន ៣គ្រឿង របស់អធិការដ្ឋាននគរបាលក្រុង ១គ្រឿង,កាស៊ីណូត្រូពីការណា ១គ្រឿង ,ហ្រែ្គនដាយម៉ិនស៊ីធី ប៉ោយប៉ែតរីសតកាស៊ីណូ ១គ្រឿង មកធ្វើការបាញ់ពន្លត់ រហូតដល់ម៉ោង ០៣ និង ០៨នាទី ទើបគ្រប់គ្រងស្ថានការបាន ពោលគឺរលត់ជាស្ថាពរ មិនបណ្តាលឲ្យឆាប់ឆេះរាលដាលដល់ផ្ទះជិតខាង និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ គ្រាន់តែខូចខាតសម្ភារៈបន្តិចបន្តួចតែប៉ុណ្ណោះ ដោយសារការអន្តរាគមន៍ពីថ្នាក់ដឹកនាំខេត្ត ក្រុង កងកម្លាំងទាំងបីប្រភេទ ទាន់ពេលវេលា។
ពាក់ព័ន្ធករណីខាងលើនេះបើតាមប្រភពព័ត៌មានច្បាស់ការបានប្រាប់ភ្នាក់ងាយើងឲ្យដឹងថា «មជ្ឈមណ្ឌលកែសម្រស់និងស្ប៉ា »ខាងលើនេះ ម្ចាស់ជាជនជាតិវៀតណាម ជួលអាគាររបស់ជនជាតិខ្មែរ ហើយនៅថ្ងៃបុណ្យចូលឆ្នាំចិន–វៀតណាម បាននាំគ្នាទៅស្រុកអស់មិនទាន់វិលត្រប់មកវិញនៅឡើយ ដោយទុកបុគ្គលិកម្នាក់នៅប្រចាំការ លុះនៅវេលាកើតហេតុខាងលើបុគ្គលិកប្រចាំការបាននឹងកំពុងសាក់ចិញ្ជើមឲ្យភ្ញៀវជាជនជាតិខ្មែរ ភ្លាមនោះក៏ស្រាប់តែមានផ្សែងចេញពីបន្ទប់ជាន់លើ «ជាន់ទី៣» ទំនងអាចមកពីទុស្សេខ្សែភ្លើង បណ្តាលឲ្យឈ្លក់ផ្សែងក៏បាននាំគ្នារត់ចេញមកខាងក្រៅ ហៅឲ្យអ្នកជិតខាងឲ្យជួយតែម្តង ។
សូមបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃចូលឆ្នាំប្រពៃណីជាតិចិន–វៀតណាម មកនោះឃើញករណីគ្គីភ័យបានមានឡើងជាបន្តបន្ទាប់ ជាក់ស្តែងកាលពីយប់ឈានចូលថ្ងៃទី២៩ ខែមករា ឆេះតូបអាជីវកនៅក្នុងផ្សា ត្រី ស្ថិតក្នុងបាលិលេយ្យ ១ សង្កាត់ប៉ោយប៉ែត អស់ចំនួន៣តូប និងខូចខាតទ្រព្យសម្បត្តិ និងទំនិញជាចាបហួយ, នាវេលាម៉ោងប្រមាណ ៨យប់ ថ្ងៃទី០២ ខែកុម្ភៈ ឆេះបន្ទប់ជួលនៅក្បែរផ្លូវរថភ្លើង សួនតេជោ ឈ្នះឈ្នះ ខាងមុខផ្លូវស្ទង់តាងួន ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល គឺបណ្តាលមកពីម្ចាស់សាកថ្មទូរសព្ទចោល បណ្តាលឲ្យទុស្សេឆេះពូក ខូចខាតទ្រព្យសម្បត្តិបន្តិចបន្តួច ដោយសារការអន្តរាគមទាន់ពេលវេលាពីសំណាក់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ។ដូច្នេះអាជ្ញាធរអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបញ្ជៀលគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ ៕