ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តប​ន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ​ពាក់ព័ន្ធ ករណីលួ​ងលោមរួមភេ​ទ ផលិតរូ​បអា​សអា​ភាស និងគំ​រាមបង្ហោះ​រូបអា​ក្រាតក្នុង​បណ្ដាញសង្គម - ព្រះមន្រ្តីស​ង្ឃស្រុក​មង្គលបូរី​ ផ្តល់អំ​ណោយ​ដល់ប្រ​ជាពលរដ្ឋ ដែល​រងគ្រោះ​ដោយខ្យល់កន្រ្តាក់​ នៅឃុំស្រះ​រាំង​ចំនួន​ ៣២​គ្រួសារ - ក្រសួងសាធារណការ និងរដ្ឋបាលខេត្តកំ​ពង់ចាម​ បើកកិច្ចប្រជុំពិនិត្យ​វឌ្ឍនៈភា​ពការងា​រស្ថាបនាផ្លូវ​ជាតិលេខ​ ៧​ និង​រៀប​ចំប្រព័ន្ធ​សុវត្ថិភាព​ និងសោ​ភ័ណភា​ព​ទ្រូងផ្លូវ​ ស្គន់-កំពង់ចាម - លោកឧត្តមសេនីយ៍ទោ ​សិទ្ធិ ឡោះ ដា​ក់បទបញ្ជា​ដល់កម្លាំង​នគរបា​លទូទាំងខេត្ត ចាត់វិធាន​ការក្តៅបង្ក្រា​បមុខ​សញ្ញាក្មេងទំ​នើង និងទី​តាំងល​ក់បា​រីអេឡិច​ត្រូនិច - ឆេះតូបលក់ខោអាវទាហ៊ានថ្មីៗអស់១តូប នៅផ្សាររ៉ូងក្លឿប្រទេសថៃ អាជ្ញាធរខ្មែរ.ថៃ នាំរថយន្តពន្លត់អគ្គីភ័យ អន្តរាគមន៍ពន្លត់ - អបអរសាទរខួបអនុស្សាវរី​យ៍លើក​ទី១៣៩ នៃ​ទិវាព​លកម្មអន្តរ​ជាតិ ក្នុងខេត្តបន្ទាយ​មានជ័យ - បញ្ចប់បេសកកម្មនៅប្រទេ​សវៀតណាម ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោ​ធសមិទ្ធ​ផលក្នុងស្នង​ការដ្ឋាននគរបាលខេត្តស្វាយរៀង និងផ្តល់គោលការណ៍ណែនាំពង្រឹងកិច្ចការនគរបាល - ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំក្រុមការងារអញ្ជើញចុះសួរសុកទុក និងនាំយក​អំណោ​យ​ចែកជូនប្រ​ជាព​លរដ្ឋ ដែល​រងគ្រោះ​ដោ​យខ្យល់​កន្រ្តាក់​ នៅស្រុកភ្នំស្រុក - ជន​សង្ស័យ២នាក់ ​ពាក់ព័ន្ធ​ករណី​លួ​ចម៉ូតូ និងប្រើប្រា​ស់​ដោយខុស​ច្បាប់​នូវសា​រធាតុ​ញៀន ត្រូវបាន​កម្លាំងកង​រាជ​ឣា​វុធហត្ថ ​ចាប់ខ្លួន​បញ្ជូ​នទៅ​តុលាការ - ឆេះ​ម៉ូតូ​កង់បី(pass app) ​យ៉ា​ងសន្ធរស​ន្ធៅ ក្រោយពី​ជាងយ​កដែក​កេះទៅ​ឈួល ដើម្បី​ច​ង់​ដឹង​ថាតើ​ក្នុងធុងមា​ន​ហ្គាស​ឬក៏​អត់
0

អភិបាលខេត្តប៉ៃលិន​ ជម្រុញអោយ​នាយកសាលា​លោកគ្រូ អ្នកគ្រូអនុវត្ត​យ៉ាងតឹងរឹងនូ​វបញ្ហាក្មេង​ទំនើងនៅ​ក្នុង​សាលារៀន អប​រំផ្សព្វផ្សាយ​បញ្ហាគ្រឿនញៀននិង​បារីគ្រប់​ប្រភេទ

អភិបាលខេត្តប៉ៃលិន​ ជម្រុញអោយ​នាយកសាលា​លោកគ្រូ អ្នកគ្រូអនុវត្ត​យ៉ាងតឹងរឹងនូ​វបញ្ហាក្មេង​ទំនើងនៅ​ក្នុង​សាលារៀន អប​រំផ្សព្វផ្សាយ​បញ្ហាគ្រឿនញៀននិង​បារីគ្រប់​ប្រភេទ

ប៉ៃលិន៖ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញ​ជាគណៈអ​ធិបតីពិធីបិ​ទសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣២០២៤ និងលើ​កទិសដៅការងារឆ្នាំសិក្សា ២០២៤២០២៥ ។

លោកជំទាវ​អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ វិស័យអប់រំ យុវជន និងកីឡា ពិតជា​មានសារៈសំខាន់សម្រាប់សង្គម និងប្រទេសជាតិយើងទាំងមូល ក្នុងការអភិវឌ្ឍន៍​លើគ្រប់វិ​ស័យមិនអា​ចខ្វះ​បាននោះទេ ហើ​យដោយផ្អែកតា​មកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកា​លទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែ​ត នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសន៍​វ័យក្មេងដ៏ឆ្នើម និងពោ​រពេញដោយសមត្ថភាព, ចំណេះដឹង និងថាមពល បានដា​ក់ចេញនូវយុទ្ធសាស្ត្របញ្ច​កោណដំណា​ក់កាលទី១ ដើម្បីកំ​ណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និង ចីរភាព, ដោយផ្តោតជាសំខា​ន់លើ​របៀប​វារៈ ធានា «ប្រសិទ្ធភាពសមិទ្ធកម្ម» តាមរយៈ​ការអនុវត្តអភិក្រម «ឆ្លុះកញ្ចក់, ងូតទឹក, ដុស​ក្អែល, ព្យាបាល និងវះកាត់» ដែលនេះជាគតិបណ្ឌិ​តដឹកនាំដ៏ឈ្លា​សវៃរបស់ប្រមុខរា​ជរដ្ឋាភិបា​លកម្ពុជា​យើង ក្នុងការអភិវឌ្ឍន៏លើគ្រប់វិស័យតែម្តង។

ក្នុងឱកាសនោះផង​ដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើ ដល់បុគ្គលិកអប់រំ​ទាំងអស់ ពិ​សេសលោកគ្រូ អ្នកគ្រូ និងនាយកសាលានានា ត្រូវពង្រឹងនូវកា​រគ្រប់គ្រងសាលា​រៀនឱ្យមានវិន័យល្អ ​ដើម្បីឱ្យប្រព័ន្ធអប់រំ ក្នុងខេត្ត កាន់​តែមានភាពរឹងមាំ និងល្អប្រសើបន្ថែមទៀត ជាពិសេ​សត្រូវចូ​លរួមចំណែកអនុវត្ដន៍គោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ដិភាព ដែលធ្វើ​ឱ្យស្រប​គ្នាទាំងការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីពង្រឹងសកម្មភាពអប់រំ កីឡា និងជំរុញឱ្យ​មានការចូលរួម ព្រមទាំងបន្ដពង្រឹងកិច្ចសហការ និងពង្រីកទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍នានា ។

លោក តង់ ធា​រ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឱ្យដឹងថា៖ ឆ្នាំសិក្សាថ្មី ២០២៤២០២៥នេះ ខេត្ត​ប៉ៃលិន មានគ្រឹះស្ថានមធ្យមសិ​ក្សាសាធារណៈចំនួន ៩កន្លែង ក្នុងនោះវិទ្យា​ល័យចំនួន៣ និងអ​នុវិទ្យាល័យចំនួន ៦ ដែលមានសិស្សសរុប ៥.៨៥៩នាក់ ស្រី ៣.១៩៧នាក់, គ្រឹះស្ថានមធ្យមសិក្សាឯកជនចំនួន១កន្លែង ក្នុងនោះអនុវិទ្យាល័យចំនួន១ ដែលមានសិស្សសរុប ៩៨នាក់ ស្រី ៦១នាក់, គ្រឹះស្ថានបឋមសិក្សាសាធារណៈចំនួន ៥៣ សាលា ដែលមានសិស្សសរុប ១៦.១៩៥នាក់ ស្រី ៥.៣០៥នាក់ (ក្នុងនោះសិស្សគ្រប់អាយុចុះឈ្មោះចូលរៀនថ្នាក់ទី១ចំនួន ១.៣៩៩នាក់ ស្រី ៦៨២នាក់), មត្តេយ្យសិក្សាសាធារណៈចំនួន ២៥សាលា ដែលមាន​សិស្សចុះឈ្មោះ​ចូលរៀនថ្មីសរុប ៤៨១នាក់ ស្រី ២៤៤នាក់ និងមត្តេយ្យសិក្សា​សហគមន៍សិស្សចុះ​ឈ្មោះចូលរៀនថ្មីសរុប ១១៧នាក់ ស្រី ៦៧នាក់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !