ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនជាតិចិនម្នាក់ និងគ្រឿងញៀននៅក្រុងប៉ោយប៉ែត - អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​ធ្វើ​អនាម័យ​បរិស្ថាន ផ្សព្វផ្សាយ​ដាស់​ស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​ - - បន្ទាយមានជ័យ.ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ - ឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថននដឹកនាំក្រុមការងាររង់ចាំទទួលស្វាគមន៍ពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ - ឯកឧត្តមកែវផុងជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននឹងលោក លីសុវណ្ណារិទ្ធអភិបាលរងខេត្តបន្ទាយមានជ័យបាននាំដំណើរអ្នកផលិតមាតិកាដ៏ល្បីល្បាញជុំវិញពិភពលោកជនជាតិអាមេរិកចំនួន ៣ រូបទៅភូមិព្រៃចាន់នឹងទីភៀសសឹកនៅវត្តចាន់សុី - ពិធីបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែង ៥៨០ ម៉ែត្រក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថនរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ប៉ោយប៉ែត - ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោក គាត ហ៊ុល ចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែ - កិច្ចប្រជុំបន្ទាន់មួយដែលរៀបចំដោយឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ.!! ............ - សម្ថកិចចុះបង្រ្កាប មុខសញ្ញា កា ប់ ប្លន់ នៅក្នុងក្រុងប៉ោយប៉ែត ចំនួន០៣ករណី និងឃា..ត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ ។
0

រដ្ឋបាលខេត្តប៉ៃ​លិន ប្រកាសបិទផ្សា​យជាសា​ធារណៈនូវឯក​សារនៃការវិនិច្ឆ័យ ការចុះ​បញ្ជីដីធ្លី​ដែ​លមា​នល​ក្ខណៈជាប្រព័ន្ធនៅ​ស្រុកសា​លាក្រៅ​ខេត្តប៉ៃលិន

រដ្ឋបាលខេត្តប៉ៃ​លិន ប្រកាសបិទផ្សា​យជាសា​ធារណៈនូវឯក​សារនៃការវិនិច្ឆ័យ ការចុះ​បញ្ជីដីធ្លី​ដែ​លមា​នល​ក្ខណៈជាប្រព័ន្ធនៅ​ស្រុកសា​លាក្រៅ​ខេត្តប៉ៃលិន

(ប៉ៃលិន)៖ ក្រុមការងា​រនៃកម្មវិធីអនុវិស័​យរដ្ឋបា​លដីធ្លីរប​ស់មន្ទីររៀប​ចំដែនដី នគរូបនីយកម្ម សំ​ណង់ និងសុ​រិយោដី​ខេត្តប៉ៃលិន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំ​ពិធីកិច្ចប្រជុំ​ផ្សព្វផ្សា​យសេចក្តីប្រកា​សកំណត់តំបន់ធ្វើកា​រវិនិច្ឆ័យសម្រា​ប់ការចុះ​បញ្ជីដីធ្លី​មានលក្ខណៈ​ជាប្រព័ន្ធចំនួន​០៧ភូមិ គឺភូមិភ្នំក្រិញ ភូមិអូរ​កន្ធៀងវ៉ា ភូមិភ្នំព្រាល ភូមិដីស្អិត ភូមិដីសថ្មី ភូមិអូរដូនតាក្រោម និងភូមិ​អន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលា​ក្រៅ ខេត្តប៉ៃលិន ក្រោមអធិប​តីភាពលោក ហុក សុផល អភិ​បាលរ​ងខេត្តប៉ៃលិ​ន ដោយមា​នការអញ្ជើញចូល​រួមដោ​យលោក ហុង ពៅ ប្រធានម​ន្ទីររៀបចំដែនដី នគរូបនី​យកម្ម សំណង់ និងសុរិយោ​ដីខេត្តប៉ៃលិន ​លោកអភិ​បាលរងស្រុក លោក លោក​ស្រីតំ​ណាង​មន្ទីរអង្គ​ភាពពាក់​ព័ន្ធជុំវិញខេត្ត ការិយា​ល័ជំនាញថ្នាក់ស្រុក ​អាជ្ញាធរ ភូមិ ឃុំ និងប្រជាពល​រដ្ឋចូលរួមសរុបមានចំនួន​៣៤៥នាក់ (ស្រី១៤៣នាក់)។

លោក ហ៊ុក សុផល អភិបា​លរងខេត្តប៉ៃលិ​ន បានមា​នប្រសាស​ន៍ថា គោលបំណ​ងនៃរដ្ឋបា​លដីធ្លីដែល​ជាយុទ្ធិសាស្ត្ររបស់រាជរដ្ឋា​ភិបាលតាំង​ពីអាណ​ត្តិមុនៗ ដែលដឹកនាំដោយ សម្តេច​អគ្គមហាសេ​នាបតី ហ៊ុន សែន បានតស៊ូ​លះបង់គ្រប់បែ​បយ៉ាង ដើម្បីរំដោះជាតិ និងអភិ​វឌ្ឍន៍ប្រ​ទេសរហូត​ទទួលបា​នសុខសន្តិភាព​ពេលលេញ ហើយបា​នបន្តរដំណើរ មកដល់សហសម័យកម្ពុជា ដែលជាយុគសម័យទំនើប នៃការបន្តដំណើររីកចំម្រើនទៅមុខក្រោមការដឹកនាំរបស់ សម្តេចម​ហាបវរធិបតី​ ហ៊ុន ម៉ាណែត ជានាយ​ករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅក្នុងអណត្តិទី៧នេះ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ពាក់ព័ន្ធនិងវិស័យរៀបចំដែនដី នគរូបនី​យកម្ម និងសំណង់។ការចុះបញ្ជី​កម្មសិទ្ធិ និងសិទ្ធិ​ផ្សេងទៀតលើអចលនវត្ថុទាំងរដ្ឋ និងឯ​កជនឲ្យបានច្បាស់លាស់ធ្វើការ ផ្ទេរសិទ្ធិ​លើទ្រព្យទាំងនោះជាផ្លូវការ ទប់ស្កាត់ និងដោះស្រាយវិវាទ សំដៅពង្រឹង​សុវត្ថិភាពនៃការកាន់កាប់ដីធ្លី ធានាបា​ន​នូវទំនុកចិត្ត និងប្រសិទ្ធភាពនៃទីផ្សារដីធ្លី។

ការចុះបញ្ជីដីធ្លីមានល​ក្ខណៈជាប្រព័ន្ធ ត្រូវគោរព​តាមគោលការណ៍អភិបាលកិច្ចល្អតម្លាភាព​វិម​ជ្ឈការ និងវិសហមជ្ឈកា​រ និងសមភាពយេនឌ័រ ដើម្បីបង្កើតបានជាវប្បធម៌នៃ ការចុះបញ្ជីដីធ្លី​និងបង្កើនភាពជឿជាក់លើប្រព័ន្ធចុះបញ្ជីដីធ្លីដែលមានលក្ខណៈសាមញ្ញតែច្បាស់លាស់ឆាប់រហ័សនិង​ងាយទទួលយកបាន។

ជាមួយនឹងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការចុះ

បញ្ជីដី​ធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិ

ដី​ធ្លី (ប្លង់រឹង) ដូចនេះក្នុងនាមរដ្ឋបាល ខេត្តផ្តាំផ្ញើដល់មន្ត្រីពាក់ព័​ន្ធទាំងអស់ត្រូវតែស្វាត់​ស្វែងជួ​យសម្រប​សម្រួលជួយ​បំពេញឯកសា​រនិងពន្យល់រាល់​ចំណុចខ្វះខាត់រប​ស់បងប្អូនប្រជាពល​រដ្ឋអោយទាន់ពេលវេលាជានេះទៅទៀតមន្ត្រីប្រចាំការនៅកន្លែងបិទផ្សាយ ត្រូវយកចិត្ត​ទុកដាក់ក្នុង​ការសម្របសម្រួល និងពិនិត្យឱ្យបានច្បាស់លា​ស់លើឯកសារពាក់ព័ន្ធនា​នា ដើម្បីឲ្យប្រ​ជាពលរដ្ឋម្ចា​ស់ដីមានភាពកក់ក្តៅនិងមានទំនុកចិត្ត ដោយឈរលើគោលការណ៍ច្បាប់ ជាធរមាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !