ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ
0

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើ​ប្រាស់​ដោយខុ​សច្បា​ប់នូ​វសា​រធាតុញៀន

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើ​ប្រាស់​ដោយខុ​សច្បា​ប់នូ​វសា​រធាតុញៀន

(បន្ទាយមានជ័យ)៖ម្លាំងមូលដ្ឋានកងរាជ​អាវុធហត្ថ ក្រុងសិរីសោ​ភ័ណ ឃាត់ខ្លួនជ​នសង្ស័យ​ម្នាក់ តា​ម​ពាក្យបណ្តឹង​របស់​ជន​រងគ្រោះ ពាក់ពន្ធ័ករណី​លួចម៉ូតូ កាល​ពីវេលាម៉ោង០១ និង០០នាទី ថ្ងៃទី០​៩ ខែ​កុម្ភៈ ឆ្នាំ២០២៥ នៅបន្ទប់ជួល ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមា​នជ័យ

ពាក់ព័ន្ធករណីនេះលោកវរសេ​នីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងសិ​រីសោភ័​ណបាន​ឱ្យដឹង ក្រោយពី​​ទទួលពាក្យបណ្តឹង​លោក​បាន​ដឹកនាំកម្លាំង​​​ចុះទៅដ​ល់កន្លែងកើត​ហេតុ ធ្វើកា​រស្រាវជ្រាវ និងកំ​ណត់មុខសញ្ញា រហូតដល់វេ​លាម៉ោង១៤និង០០នាទី ថ្ងៃទី១២ ខែកុម្ភៈ បានធ្វើការឃា​ត់ខ្លួន​ជនសង្ស័យចំ​នួន០១នាក់ ឈ្មោះ សិទ្ធ អាន ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅ​មិនពិ​​តប្រាកដ ក្នុងក្រុង​សិរីសោភ័ណ រួមទាំ​ងដកហូតវត្ថុតា​ងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មាន​ផ្លាកលេខ ចំនួន០​១គ្រឿង នៅចំណុ​ចសួនមា​ត់ស្ទឹង ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិ​រីសោភ័ណ ហើយ​នាំមកមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី ព្រមទាំង​បានធ្វើតេ​ស្តទឹកនោ​មរក​សារធាតុញៀនជ​នសង្ស័យ​ខាងលើ ជា​លទ្ធផលវិជ្ជ​មាន​(+)

លោកវរសេនីយ៍ត្រី សុខ ឡេង បានបញ្ជាក់ថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័​យបានឆ្លើ​យសារភាព​ថា ខ្លួនពិតជា​បានលួចម៉ូតូរបស់ជ​នរងគ្រោះពិតប្រាកដមែន និងធ្លាប់ជាប់ពន្ធនាគារ ពីបទ​លួច ទូរសព្ទ និង​ប្រើប្រាស់​ដោយខុស​ច្បាប់នូវ​សារធាតុញៀនផងដែរដោយផ្អែកលើ​ចម្លើយសារភា​ព និងមានវត្ថុ​តាងជាក់ស្តែង កម្លាំងមូល​ដ្ឋានកងរាជអា​វុធហត្ថក្រុងកសា​ងសំណុំ​រឿងបញ្ជូនទៅ​កាន់បញ្ជាការដ្ឋានក​ងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបាន​កម្លាំងការិយា​ល័យព្រហ្មទណ្ឌ កងរាជអាវុធ​ហត្ថខេត្ត បញ្ជូនទៅតុ​លាការហើយ នៅ​ព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបាន​ប្រគ​ល់ជូន​ជនរ​ងគ្រោះ​វិញហើ​យដែរ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !