ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថននដឹកនាំក្រុមការងាររង់ចាំទទួលស្វាគមន៍ពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ - ឯកឧត្តមកែវផុងជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននឹងលោក លីសុវណ្ណារិទ្ធអភិបាលរងខេត្តបន្ទាយមានជ័យបាននាំដំណើរអ្នកផលិតមាតិកាដ៏ល្បីល្បាញជុំវិញពិភពលោកជនជាតិអាមេរិកចំនួន ៣ រូបទៅភូមិព្រៃចាន់នឹងទីភៀសសឹកនៅវត្តចាន់សុី - ពិធីបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែង ៥៨០ ម៉ែត្រក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថនរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ប៉ោយប៉ែត - ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោក គាត ហ៊ុល ចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែ - កិច្ចប្រជុំបន្ទាន់មួយដែលរៀបចំដោយឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ.!! ............ - សម្ថកិចចុះបង្រ្កាប មុខសញ្ញា កា ប់ ប្លន់ នៅក្នុងក្រុងប៉ោយប៉ែត ចំនួន០៣ករណី និងឃា..ត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ ។ - ព្រះអង្គគ្រូចៅអធិការទាំង៥វត្តនៅក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនក្នុងនិងក្រៅប្រទេស នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគជូនកងទ័ពជួរមុខខេត្តព្រះវិហារ - ហ៊ានណាស់​ ! ហ៊ាននាំទំនិញសៀមចូលប្រទេសចម្រុះ​ មានទាំងសាច់បង្ក​ក​ អីវ៉ាន់ចាប់ហួយ​ រាប់តោន​ ត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាប​ នៅរសៀលថ្ងៃទី22.08.2025 - អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែនបានដាក់ពាក្យបណ្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់ ក្នុងនោះស្នងការនគរបាលខេត្តម្នាក់ ស្នងការរងខេត្តម្នាក់ និងអធិការក្រុងប៉ោយប៉ែតម្នាក់ !!!!! - លោក ហង្ស ប្រុស ជា ជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះពង្រឹងការងារបក្ស និងជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សស្ថិតនៅភូមិ ព្រះឥន្ទ្រស្មន់ ឃុំថ្មពូនស្រុកកញ្ចៀច ខេត្តព្រៃវែង។
0

ពិធីបុណ្យសិតព្រះ​ពុទ្ធរូប ធ្វើពីស្ពាន់​ និងបុណ្យខួប​គម្រប់១ឆ្នាំ​ ព្រះពុទ្ធទាន់​ចិត្ត បំបួស​កុលបុត្រ ផ្កា​ប្រាក់​សាមគ្គីវត្តមុនីហេ​មវ័ន តាវ​ង ឃុំពន្លៃ ​ស្រុកភ្នំស្រុក

ពិធីបុណ្យសិតព្រះ​ពុទ្ធរូប ធ្វើពីស្ពាន់​ និងបុណ្យខួប​គម្រប់១ឆ្នាំ​ ព្រះពុទ្ធទាន់​ចិត្ត បំបួស​កុលបុត្រ ផ្កា​ប្រាក់​សាមគ្គីវត្តមុនីហេ​មវ័ន តាវ​ង ឃុំពន្លៃ ​ស្រុកភ្នំស្រុក

(បន្ទាយមានជ័យ)៖​នាចុងសប្ដាហ៍នេះ នៅវត្តមុនីហេមវ័​ន ហៅវត្តតាវង ស្ថិតក្នុងឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ បានរៀបចំពិធីបុណ្យសិតព្រះពុទ្ធរូបធ្វើពីស្ពាន់រួម និងមាស ប្លាទីន ប្រាក់ លង្ហិ​ន និងបុ​ណ្យខួប​គម្រប់១ឆ្នាំ ព្រះពុទ្ធទាន់ចិត្ត ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ រ៉េត ស៊ី​ថា ទីប្រឹក្សា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯក​ឧត្ដម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី ប្រជាពុទ្ធបរិស័ទមកពីប្រទេសថៃ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីបានចូលរួម ពិធីសិតព្រះពុទ្ធរូប បានបុណ្យកុសលផលបុណ្យរៀងៗខ្លួន។

បើតាម គណៈកម្មការវត្តតាវង បានបញ្ជាក់ថា ការប្រារព្ធធ្វើបុណ្យ នាថ្ងៃនេះ សបញ្ជាក់ថា ឯកឧត្ដម លោកជំទាវ បងប្អូនយើងទាំងប្រជាជនខ្មែរ ទាំងប្រជាជនថៃ យើងពិតជាមានឧបនិស្ស័យ បុណ្យ​ជ្រះថ្លា ក្នុងពុទ្ធសាសនា ជាមួយគ្នា យ៉ាងពិតប្រាកដ និង សូមបន្តស្មារតី ចិត្តជ្រះថ្លា សន្សំកុស​លផ​លបុណ្យ បន្តជាមួយគ្នាបន្តទៀត ដើម្បីរួចផុតពីសេចក្ដី ហ្មងសៅ រួចផុតចាកទុក្ខ ទាំងឡាយ ទាំង​ពួងពី​ជាតិនេះ តទៅជាតិមុខ សូមឲ្យបានសុខ តាមបំណងប៉ងប្រាថ្នាគ្រប់ៗ គ្នា កុំបីអាក់ខានឡើយ។

ឯកឧត្ដម ឧត្ដមសេនីយ៍ រ៉េត ស៊ី​ថា បានមានប្រសាសន៍ថា យើងទាំងអស់គ្នា កំពុង សប្បាយរីករាយ បានធ្វើបុណ្យជុំគ្នាទាំងប្រជាជនកម្ពុជា ទាំងប្រជាជនថៃ នាថ្ងៃនេះ គឺអាស្រ័​យដោ​យប្រ​ទេស​ជាតិ​យើង មានសុខ​សន្តិភាព ពេញលេញ ក្រោមកា​រដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធា​នព្រឹទ្ធសភា សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាច​ក្រកម្ពុជា ដូចនេះ យើងទាំងអស់គ្នា ចូលរួមថែរក្សានៃ​សុខសន្តិភាពនេះឲ្យបាន។

ឯកឧត្ដម ឧត្ដមសេនីយ៍ រ៉េត សុីថា មានប្រសាសន៍បន្តថា៖ ស្ថានភាពទូទៅនៅក្នុងឆ្នាំ ២០២៤ និង​ឈា​នចូលឆ្នាំ ២០២៥ នេះ បានបង្ហាញឲ្យឃើញច្បាស់ថា ក្រោមកម្លាំងមហាសាមគ្គីជាតិជុំវិញ រាជរដ្ឋាភិ​បាល សន្តិសុខ ស្ថេរភាពនយោបាយ អធិបតេយ្យភាព និងបូរណភាពទឹកដី ត្រូវបានរក្សា ការការ​ពារ យ៉ាងម៉ង់ចត់ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សង្គមមានភាពរឹងមាំព្រមជាមួយ និងការធានា បាននូវស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ច កត្តាទាំងអស់នេះ កាន់តែបានពង្រឹងមូលដ្ឋានគ្រឹះ និងជម្រុញដំណើរការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ការពង្រឹងនូវ លទ្ធិប្រជាធិបតេយ្យ និតិរដ្ឋ ព្រមទាំង​បានការលើ​កកម្ពស់ ជីវភាពប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង។ ចុងបញ្ចប់ នៃកម្មវិធីគណអធិបតី បានធ្វើកា​រប្រគល់ បណ្ណថ្លែងអំណរគុណដល់សប្បុរសជន និងពិធីសិតព្រះពុទ្ធរូប នាឱកាស​ដ៍មហាឡារិកនេះផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !