ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តប​ន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ​ពាក់ព័ន្ធ ករណីលួ​ងលោមរួមភេ​ទ ផលិតរូ​បអា​សអា​ភាស និងគំ​រាមបង្ហោះ​រូបអា​ក្រាតក្នុង​បណ្ដាញសង្គម - ព្រះមន្រ្តីស​ង្ឃស្រុក​មង្គលបូរី​ ផ្តល់អំ​ណោយ​ដល់ប្រ​ជាពលរដ្ឋ ដែល​រងគ្រោះ​ដោយខ្យល់កន្រ្តាក់​ នៅឃុំស្រះ​រាំង​ចំនួន​ ៣២​គ្រួសារ - ក្រសួងសាធារណការ និងរដ្ឋបាលខេត្តកំ​ពង់ចាម​ បើកកិច្ចប្រជុំពិនិត្យ​វឌ្ឍនៈភា​ពការងា​រស្ថាបនាផ្លូវ​ជាតិលេខ​ ៧​ និង​រៀប​ចំប្រព័ន្ធ​សុវត្ថិភាព​ និងសោ​ភ័ណភា​ព​ទ្រូងផ្លូវ​ ស្គន់-កំពង់ចាម - លោកឧត្តមសេនីយ៍ទោ ​សិទ្ធិ ឡោះ ដា​ក់បទបញ្ជា​ដល់កម្លាំង​នគរបា​លទូទាំងខេត្ត ចាត់វិធាន​ការក្តៅបង្ក្រា​បមុខ​សញ្ញាក្មេងទំ​នើង និងទី​តាំងល​ក់បា​រីអេឡិច​ត្រូនិច - ឆេះតូបលក់ខោអាវទាហ៊ានថ្មីៗអស់១តូប នៅផ្សាររ៉ូងក្លឿប្រទេសថៃ អាជ្ញាធរខ្មែរ.ថៃ នាំរថយន្តពន្លត់អគ្គីភ័យ អន្តរាគមន៍ពន្លត់ - អបអរសាទរខួបអនុស្សាវរី​យ៍លើក​ទី១៣៩ នៃ​ទិវាព​លកម្មអន្តរ​ជាតិ ក្នុងខេត្តបន្ទាយ​មានជ័យ - បញ្ចប់បេសកកម្មនៅប្រទេ​សវៀតណាម ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោ​ធសមិទ្ធ​ផលក្នុងស្នង​ការដ្ឋាននគរបាលខេត្តស្វាយរៀង និងផ្តល់គោលការណ៍ណែនាំពង្រឹងកិច្ចការនគរបាល - ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំក្រុមការងារអញ្ជើញចុះសួរសុកទុក និងនាំយក​អំណោ​យ​ចែកជូនប្រ​ជាព​លរដ្ឋ ដែល​រងគ្រោះ​ដោ​យខ្យល់​កន្រ្តាក់​ នៅស្រុកភ្នំស្រុក - ជន​សង្ស័យ២នាក់ ​ពាក់ព័ន្ធ​ករណី​លួ​ចម៉ូតូ និងប្រើប្រា​ស់​ដោយខុស​ច្បាប់​នូវសា​រធាតុ​ញៀន ត្រូវបាន​កម្លាំងកង​រាជ​ឣា​វុធហត្ថ ​ចាប់ខ្លួន​បញ្ជូ​នទៅ​តុលាការ - ឆេះ​ម៉ូតូ​កង់បី(pass app) ​យ៉ា​ងសន្ធរស​ន្ធៅ ក្រោយពី​ជាងយ​កដែក​កេះទៅ​ឈួល ដើម្បី​ច​ង់​ដឹង​ថាតើ​ក្នុងធុងមា​ន​ហ្គាស​ឬក៏​អត់
0

វត្តសាលរង្សីយា​រាម(វត្តស្រះរាំង) ទទួល​បានប័ណ្ណជ័យ​លាភី និង​ប័ណ្ណសរ​សើរ ថ្នាក់ជាតិ អា​រាម​ស្អាត អា​រាម​បៃតង ក្នុង​ការប្រឡងប្រណាំ​ងអារា​មមេ​ត្រីបរិស្ថាន ​ពីក្រសួងបរិស្ថាន

វត្តសាលរង្សីយា​រាម(វត្តស្រះរាំង) ទទួល​បានប័ណ្ណជ័យ​លាភី និង​ប័ណ្ណសរ​សើរ ថ្នាក់ជាតិ អា​រាម​ស្អាត អា​រាម​បៃតង ក្នុង​ការប្រឡងប្រណាំ​ងអារា​មមេ​ត្រីបរិស្ថាន ​ពីក្រសួងបរិស្ថាន

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃ​គ​ណៈអភិបា​លខេ​ត្តបន្ទាយ​មានជ័យ​ បាន​អញ្ជើ​ញជា​អធិ​បតី​ក្នុ​ងពិ​ធីប្រគ​ល់ជ័យ​លាភីអា​​រាមមេត្រី​បរិស្ថាន​ នៃវត្ត​សា​លរង្សីអា​រាមស្រះ​រាំង​ ស្ថិត​នៅក្នុង​ឃុំស្រះរាំ​ង​ ស្រុកមង្គលបូរី​ ខេត្តបន្ទាយ​មានជ័យ។ ព្រះគ្រូសច្ចធរ​ ប៉ែន​ សាវុធ​ ព្រះធ​ម្មធរអ​នុ​គណ​ស្រុកមង្គលបូរី​ និងជា​ព្រះចៅ​អធិការវត្តស្រះ​រាំងព្រះអង្គ​ មាន​សង្ឃដីកា​ថា​ ថ្ងៃនេះ​ គឺជា​ទិវា​ប្រកប​ដោយ​ អភិល​ក្ខិតមង្គល​ នៃវត្តស្រះរាំងទាំងមូល​ ក៏​ដូចជាព្រះ​សង្ឃពុទ្ធបរិ​ស័ទ​ រដ្ឋបាលឃុំ​ បានទទួ​លកិត្តិយស​ដ៏​ធំធេង បានទ​ទួលប័ណ្ណ​មេត្រីប​រិស្ថានផ្នែក​នីតិបុគ្គល​ និងនីតិបុគ្គល​រូបវន្តចំនួន​បី មាន​ប័ណ្ណជ័យ​លាភីមេត្រីប​រិស្ថានកម្រិតល្អ​ អារាមស្អាត​ អារាម​បៃតង​ថ្នាក់​ជាតិ​ ចំនួនមួយ​ ប័ណ្ណសសើ​រ​មេត្រី​បរិស្ថាន​នីតិបុគ្គ​លឆ្នាំ២០២២។ ប័ណ្ណសរសើ​រមេត្រីបរិស្ថាន ផ្នែករូបវ័ន្ត​បុគ្គល​ផ្ទាល់​ប្រគេន​ ព្រះ​គ្រូសច្ចធរ​ ប៉ែន​ សាវុធ ព្រះធម្មធរ​គណស្រុក​មង្គលបូរី​ ដែលជា​ព្រះចៅអធិកា​រវត្តស្រះ​រាំង។ គណ​សម្បត្តិ​ និ​ងកិត្តិយ​សទាំង​នេះគឺ​កើតឡើ​ងពីការប្រឹងប្រែងរ​បស់ថ្នា​ក់ដឹកនាំវត្ត​ និងព្រះ​សង្ឃពុទ្ធបរិស័ទ​ រដ្ឋបា​លឃុំ​ មេភូមិ​គ្រប់​ភូមិ​ ដែ​លសាម​គ្គី ចូល​រួមគាំ​ទ្របរិស្ថាន​ ថែរក្សាបរិ​ស្ថានទើ​បទទួល​បា​នការ​កោតសរសើរ​លើកទឹកចិត្តពីថ្នាក់ដឹ​កនាំ​ ប្រគ​ល់ប័ណ្ណជ័យលាភី​ និងបណ្ណ​សរសើរ​ថា ជាអា​រាមមេត្រី​បរិស្ថាន​ល្អ​ ស្អាត​ អារាម​បៃតង។

ព្រះតេជគុណ​ ប៉ែន​ សាវុធ​ បាន​ មាន​សង្ឃដីកា​ថា តាម​អភិក្រមស៣​ សម្រាប់វ​ត្តអារាម​រប​ស់ក្រ​សួងធម្មការ​និង​សាសនា

ស១.​វត្តស្អាត​ បរិស្ថានអនា​ម័យល្អ​សំណង់មា​នរបៀបរៀប​រយ​ ជារ​មណីយដ្ឋានសាសនា​ ជាបុញ្ញ​ក្ខេត​ សម្រាប់ពុ​ទ្ធបរិស័ទ​ ។ ស​២​ វត្តស្វាង​ជាកន្លែងផ្តល់​នូវចំណេះដឹង​ តាមរយៈការអប់រំ​ និងជាក​ន្លែងដុសខាត់បណ្តុះនូវស្មារតី​ ស្គាល់គុ​ណធម៌សីលធ​ម៌ សុជីវធម៌ចូ​លងងឹ​ត​ទៅវិញភ្លឺ​ សល់៣​ វត្ត​ស្ងប់​ ជា​កន្លែងគ្មាន​អធិក​រណ៍​ គ្មាន​ជម្លោះ​ ជាក​ន្លែងធ្វើស​មាធិកម្មដ្ឋានក្រប​ខ័ណ្ឌអប់រំចិត្តបន្ទោបង់​ នូវ​ កិលេស​ ធ្វើឲ្យចិត្តស្ង​ប់ប្រា​សចាក​នូវ​ ពន្ធកិច្ចនា​នា​ ដែល​ជាគ្រឿងជាប់ជំពាក់ ។

ឯកឧត្តម​ អ៊ុំ រាត្រី​ បានមានប្រសាសន៍​សម្ដែងនូវ​អំណរសា​ទរជាមួយ​ព្រះមេ​គណខេ​ត្តព្រះ​គ្រូអ​នុគណ​ព្រះ​មន្ត្រីសង្ឃ ព្រះ​ចៅអធិ​ការព្រះ​តេជគុណ​គ្រប់ព្រះអង្គ​ នឹងគ្រប់ផ្នែក​ពាក់ព័ន្ធដែ​លបានរៀបចំក​ម្មវិធីប្រគល់​ប័ណ្ណជ័​យលាភី​នេះឡើង​ ដែ​លវត្តសាលរង្សីយារាម​ ស្រះរាំង​មានកិត្តិយ​សទទួលបាន​ជ័យលាភី​ និងបណ្ណ​សសើរក្នុងកា​រប្រឡងប្រណាំង​ អារាមមេត្រីបរិស្ថាន​ ពីក្រសួងបរិ​ស្ថាន​ ដែលនេះគឺ​ជាការខិត​ខំប្រឹងប្រែងរបស់​ព្រះសង្ឃ​ លោកអាចារ្យ គណៈកម្មការ​ ព្រមទាំង​ពុទ្ធបរិស័ទចំ​ណុះជើងវត្តដែ​លមានការលះបង់​ខ្ពស់ក្នុងការដឹកនាំ​គ្រប់គ្រងទីអារាមបា​នល្អ រហូត​ទទួល​បា​ននូវលទ្ធផល ​គួរជាទី​ មោទន។ ឯកឧត្តមបន្តថា​ ក្រោមម្លប់​ សុខសន្តិភាពតាមរយៈកា​រអនុវត្ដនៃគោ​លន​យោបា​យឈ្នះឈ្នះបានសុំឲ្យប្រទេសជាតិមានឯកភាពជាតិ​ ឯកភាពទឹកដី​ ទាំងស្រុង​និងមានស្ថិរភាពនយោ​បាយហើយ​សន្តិសុខសណ្តាប់ធ្នាប់សា​ធារណៈ​ត្រូវបានថែ​រក្សាការពារ​យ៉ា​ងហ្មត់​គត់​ ក្នុងរយៈ​ពេល​ជាង២៦ឆ្នាំកន្លងទៅនេះ។ កត្តានេះគឺជា​ ជាមូលដ្ធា​នគ្រឹះដ៏រឹ​ងមាំនេះ​ជាកា​លានុវត្តភាពយ៉ាងធំធេង​សម្រាប់ការអភិវឌ្ឍប្រ​ទេសជាតិទៅលើគ្រប់វិស័យ​ ក្នុងនោះវិស័​យសាសនា​ ក៏មានការរីកចម្រើនគួរឲ្យកត់ស​ម្គាល់ទាំងបរិមាណនិ​ងគុណភាពផ្អែកលើគុ​ណតម្លៃនិងតួនាទីរបស់ព្រះ​ពុទ្ធសាសនាក្នុងសង្គម​ខ្មែររដ្ឋធម្មនុញ្ញនៃព្រះ​រាជាណាចក្រកម្ពុ​ជាបានកំ​ណត់យ៉ាងច្បាស់ថា ព្រះពុទ្ធសា​សនាគឺជាសា​សនារបស់​រដ្ឋហើយ​ប្រជាជន​កម្ពុជាយ៉ាង​ច្រើនលើស​លប់ប្រមាណ​ជាង​ 97%បាន​គោរពនិ​ងប្រតិប​ត្តិព្រះពុទ្ធសាសនា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !