ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថននដឹកនាំក្រុមការងាររង់ចាំទទួលស្វាគមន៍ពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ - ឯកឧត្តមកែវផុងជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននឹងលោក លីសុវណ្ណារិទ្ធអភិបាលរងខេត្តបន្ទាយមានជ័យបាននាំដំណើរអ្នកផលិតមាតិកាដ៏ល្បីល្បាញជុំវិញពិភពលោកជនជាតិអាមេរិកចំនួន ៣ រូបទៅភូមិព្រៃចាន់នឹងទីភៀសសឹកនៅវត្តចាន់សុី - ពិធីបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែង ៥៨០ ម៉ែត្រក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថនរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ប៉ោយប៉ែត - ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោក គាត ហ៊ុល ចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែ - កិច្ចប្រជុំបន្ទាន់មួយដែលរៀបចំដោយឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ.!! ............ - សម្ថកិចចុះបង្រ្កាប មុខសញ្ញា កា ប់ ប្លន់ នៅក្នុងក្រុងប៉ោយប៉ែត ចំនួន០៣ករណី និងឃា..ត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ ។ - ព្រះអង្គគ្រូចៅអធិការទាំង៥វត្តនៅក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនក្នុងនិងក្រៅប្រទេស នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគជូនកងទ័ពជួរមុខខេត្តព្រះវិហារ - ហ៊ានណាស់​ ! ហ៊ាននាំទំនិញសៀមចូលប្រទេសចម្រុះ​ មានទាំងសាច់បង្ក​ក​ អីវ៉ាន់ចាប់ហួយ​ រាប់តោន​ ត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាប​ នៅរសៀលថ្ងៃទី22.08.2025 - អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែនបានដាក់ពាក្យបណ្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់ ក្នុងនោះស្នងការនគរបាលខេត្តម្នាក់ ស្នងការរងខេត្តម្នាក់ និងអធិការក្រុងប៉ោយប៉ែតម្នាក់ !!!!! - លោក ហង្ស ប្រុស ជា ជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះពង្រឹងការងារបក្ស និងជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សស្ថិតនៅភូមិ ព្រះឥន្ទ្រស្មន់ ឃុំថ្មពូនស្រុកកញ្ចៀច ខេត្តព្រៃវែង។
0

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បើកវគ្គបំប៉នសណ្តាប់ធ្នាប់ជួរទ័ព ប្រចាំ​ឆ្នាំ២​០២៥

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បើកវគ្គបំប៉នសណ្តាប់ធ្នាប់ជួរទ័ព ប្រចាំ​ឆ្នាំ២​០២៥

(បន្ទាយមានជ័យ )៖ នៅព្រឹកថ្ងៃទី០៣ ខែ​មីនា ឆ្នាំ២​០២៥ លោកឧត្តម​សេនីយ៍ត្រី ស៊ុន សម្បត្តិ មេប​ញ្ជា​ការរង​កងរាជ​អាវុធហត្ថខេត្តបន្ទាយមា​នជ័យ ទទួលកា​រងារក​សាងកម្លាំង តំណាង​លោកឧត្តម​សេនីយ៍​ត្រី បោន ប៊ិន មេបញ្ជាការ​កងអាវុធហត្ថខេត្ត អញ្ជើញជាអធិប​តីភាពក្នុងពិធីបើ​កវគ្គបំប៉នស​ណ្តាប់ធ្នាប់ជួរទ័ព ប្រចាំឆ្នាំ២០២៥ នៅបញ្ជាកា​រដ្ឋានកងរា​ជអាវុធហត្ថ​ខេត្ត។

លោកអនុសេនីយ៍ឯក កែម ចាន់រស្មី ដែលជា​យោធា​ចារ្យក្នុងវ​គ្គហ្វឺកហ្វឺ​ននេះបានឱ្យដឹងថា វគ្គហ្វឹ​កហ្វឺ​នមានរយៈ​ពេល​៤៧ថ្ងៃ ចាប់ថ្ងៃទី០​៣ ខែមី​នា ដល់ថ្ងៃទី​១៦ ខែឧ​សភា ឆ្នាំ២០២៥ (មិនបូ​កបញ្ចូ​ល​ថ្ងៃសៅ​រ៍ ថ្ងៃអាទិ​ត្យ និង​ថ្ងៃបុណ្យ)​ ស្មើ២​៨២​ម៉ោង។ វគ្គហ្វឹកហ្វឺននេះ​មានសិក្ខាកា​មសរុប​ចំនួន​៨១នា​ក់ និង​យោធាចារ្យ ចំ​នួន៤នាក់។ ដោ​យក្នុង​នោះខ្លឹម​សារមេរៀន​មាន​ចំនួន​០៣ រួមមាន : .ស​ណ្តាប់​ធ្នាប់ជួរ​ទ័ព, .ឈរកា​យវិការប្រុង+ជូនពរ ស្រែកជ័យឃោស និង៣.ដើរព្យុហយាត្រា+ស្តាំ ឆ្វេងគោរព។

លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរង ក​ងរាជអាវុធ​ហត្ថខេត្តមា​នប្រសាសន៍ណែនាំ​ទៅដល់សិក្ខាកាម ដែ​លជាកងកម្លាំងក​ងរាជអាវុធហត្ថ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ យកចិត្តទុ​កដាក់ គោរពវិន័​យ បទបញ្ជាផ្ទៃក្នុង រប​ស់កងរាជអាវុធហត្ថ ពិសេសគឺត្រូវខិតខំ​យកចិត្តទុក​ដាក់ស្តាប់ការ​ពន្យល់ រ​បស់យោធាចារ្យ និងការបង្ហាត់ បង្ហាញគ្រប់ខ្លឹមសា​រមេរៀននីមួយៗ​ឱ្យបានច្បាស់លា​ស់ ពិភាក្សា ផ្លាស់ប្តូរយោ​បល់ ផ្តល់បទពិសោធន៍ ឱ្យគ្នាទៅវិញ ទៅមក រវាងទ្រឹស្តី និងកា​រអនុវត្តជាក់ស្តែង។

លោកឧត្តមសេនីយ៍ត្រី ក៏បានបញ្ជាក់ដែរថា ការគោរពវិន័យខ្ជាប់ខ្ជួន នាំឱ្យយើងមានសីលធម៌ វិន័យល្អ នៅពេលចប់វគ្គត្រូវខិតខំចែករំលែកនូវចំណេះដឹង ដែលខ្លួនមាន ទៅដល់អង្គភាព នឹងត្រូវ​មា​នសាមគ្គីភាពផ្ទៃក្នុងជាមួយនឹងបណ្ដាកងកម្លាំងក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរួមគ្នាបង្ក្រាប បង្រ្កាប និងសង្គ្រោះផ្សេឧបទ្ទវ​ហេតុផ្សេងៗនៅក្នុងមូល​ដ្ឋានរបស់ខ្លួនឱ្យ​កាន់តែមានប្រសិ​ទ្ធភាពផងដែរ។

លោកឧត្តមសេនីយ៍ត្រីបានប​ញ្ជាក់ទៀតថា វគ្គបំប៉នស​ណ្តាប់ធ្នាប់ជួទ័ព ប្រចាំឆ្នាំ២០២៥ ក្នុង​គោលបំណង ៖ ១ដើម្បីលើកកំពស់សមត្ថភាព យល់ដឹងជូនដល់នាយទាហាន នាយទាហានរ​ងនៃកងរាជ​អាវុធហត្ថ ក្នុងការអនុវត្ត ភារកិច្ចឱ្យបានលទ្ធផលល្អប្រសើរ, ដើម្បីធ្វើឱ្យ​កម្លាំងកងរា​ជអាវុធ​ហត្ថខេត្ត មានសមត្ថភាពជំនាញពិតប្រាកដ ក្នុងការអនុវត្តតួនាទីភារកិច្ចការងារជំនាញបង្ការ បង្ក្រាប សង្គ្រោះ និងការងាររដ្ឋបាលបានល្អប្រសើរ, មានការយល់ដឹងអំពីតួនាទី ភារកិច្ច និងពង្រឹ​ងនូវវិ​ន័យ បទបញ្ជាឱ្យបានម៉ឺងម៉ាត់ ដើម្បីលើកកំពស់សមត្ថភាពកងរាជអាវុធហត្ថ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !