ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
0

រាល់ការ​ស្ថាបនា​ ផ្លូវរួមទាំងទឹកស្អាត​ បណ្តាញទឹក​ស្អាត​ ទឹកកខ្វក់​ សុំពន្លឿន​ អោយហើយ​ មុនចូល​ឆ្នាំខ្មែរ​ខាងមុខ

រាល់ការ​ស្ថាបនា​ ផ្លូវរួមទាំងទឹកស្អាត​ បណ្តាញទឹក​ស្អាត​ ទឹកកខ្វក់​ សុំពន្លឿន​ អោយហើយ​ មុនចូល​ឆ្នាំខ្មែរ​ខាងមុខ

ខេត្តបន្ទាយមានជ័យ៖បើយោ​ងតាមការ​ណែនាំ​ចង្អុលបង្ហាញ​ របស់ឯកឧត្តម​ អ៊ុំ រាត្រី អភិបា​ល​ខេត្ត​បន្ទា​យមានជ័យសុំជំរុញដ​ល់បណ្តា​ក្រុមហ៊ុន​ម៉ៅការ​ស្ថាបនា​ផ្លូវបណ្ដាញ​លូរំដោះទឹកភ្លៀង និងក្រុម​ហ៊ុនទឹក​ស្អាត​ ដែលកំពុងឈូសឆាយកាយរៀបចំ​ បណ្ដា​ញថ្មីក្នុង​ក្រុង​សិរីសោភ័​ណសុំពន្លឿន ឲ្យរួច​រា​ល់មុន​ពេ​លចូ​លឆ្នាំខ្មែរខា​ងមុខនេះក្នុង​នោះផង​ដែរ​ នាល្ងាចថ្ងៃទី៤​ ខែមីនា​ ឆ្នាំ២០២៥​ លោក ឃ្លោក នួយ អភិបាលរង ខេត្ត​ និង​មន្ត្រីសា​លាក្រុងសេ​រីសោភ័ណបាន​ចុះពិនិត្យនូ​វការស្ថាបនាផ្លូវក្រុមរៀប​ចំបណ្ដាញលូរំ​ដោះទឹកភ្លៀងនិងក្រុម​ហ៊ុនទឹកស្អាតកំពុងរៀប​ចំបណ្ដាញទឹកថ្មី។

លោក ឃ្លោក​ នួយ​ អភិបាល​រង ខេត្តបានមានប្រសាសន៍ថា ដើ​ម្បីឲ្យទីប្រជុំជនពិសេ​សក្រុង​សិរីសោភ័ណមានសោភ័​ណភា​ពស្រស់ស្អាត​ បរិស្ថានល្អ​ គឺតម្រូវឲ្យយើងទាំងអស់គ្នា​ ចូលរួម​ធ្វើយ៉ាង​ណាឱ្យទី​ក្រុងស្អាត​មានអនាម័យ​ បរិស្ថានល្អ​ មានសុខុ​មាល​ ភាពកាន់តែល្អប្រសើរដូច្នេះ​ ក្នុងនា​មជារដ្ឋបាលខេត្តបន្ទាយ​មានជ័យសុំជំរុញបណ្តា​ញក្រុមហ៊ុនម៉ៅការ ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេងៗឲ្យបានរួចរា​ល់មុនចូ​លឆ្នាំខ្មែរខា​ងមុខនេះ។

លោកបានបន្តថា​ សុំឲ្យបណ្ដាក្រុម​ហ៊ុនទាំងអស់មេត្តាសហ​ការគ្នាធ្វើ​ការឈូសឆា​យឬកាប់ដីកន្លង​មកយើងស​ង្កេត​ឃើញ​ថា អស់លោ​កក្រុមហ៊ុន​នីមួយៗមិនមាន​ការសហកា​រធ្វើឲ្យស្របគ្នា​នោះទេ​និយា​យជារួ​មគឺធ្វើម្ត​ងម្នាក់ កាយ​លុបៗបណ្ដា​លឲ្យមាន​ការយឺ​តយ៉ាវនៃ​ការសាងសង់ស្ថាបនារៀបចំ​បណ្ដាញលូរំ​ដោះទឹកភ្លៀងនិ​ងរៀបចំ​បណ្ដាញទឹកស្អាត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !