ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
សម្ថកិចចុះបង្រ្កាប មុខសញ្ញា កា ប់ ប្លន់ នៅក្នុងក្រុងប៉ោយប៉ែត ចំនួន០៣ករណី និងឃា..ត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ ។ - ព្រះអង្គគ្រូចៅអធិការទាំង៥វត្តនៅក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនក្នុងនិងក្រៅប្រទេស នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគជូនកងទ័ពជួរមុខខេត្តព្រះវិហារ - ហ៊ានណាស់​ ! ហ៊ាននាំទំនិញសៀមចូលប្រទេសចម្រុះ​ មានទាំងសាច់បង្ក​ក​ អីវ៉ាន់ចាប់ហួយ​ រាប់តោន​ ត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាប​ នៅរសៀលថ្ងៃទី22.08.2025 - អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែនបានដាក់ពាក្យបណ្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់ ក្នុងនោះស្នងការនគរបាលខេត្តម្នាក់ ស្នងការរងខេត្តម្នាក់ និងអធិការក្រុងប៉ោយប៉ែតម្នាក់ !!!!! - លោក ហង្ស ប្រុស ជា ជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះពង្រឹងការងារបក្ស និងជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សស្ថិតនៅភូមិ ព្រះឥន្ទ្រស្មន់ ឃុំថ្មពូនស្រុកកញ្ចៀច ខេត្តព្រៃវែង។ - បន្ទាយមានជ័យ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥៖ ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយគណៈបញ្ជាការ​ឯកភាពខេត្ត - កងរាជឣាវុធហត្ថខេត្តប​ន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ​ពាក់ព័ន្ធ ករណីលួ​ងលោមរួមភេ​ទ ផលិតរូ​បអា​សអា​ភាស និងគំ​រាមបង្ហោះ​រូបអា​ក្រាតក្នុង​បណ្ដាញសង្គម - ព្រះមន្រ្តីស​ង្ឃស្រុក​មង្គលបូរី​ ផ្តល់អំ​ណោយ​ដល់ប្រ​ជាពលរដ្ឋ ដែល​រងគ្រោះ​ដោយខ្យល់កន្រ្តាក់​ នៅឃុំស្រះ​រាំង​ចំនួន​ ៣២​គ្រួសារ - ក្រសួងសាធារណការ និងរដ្ឋបាលខេត្តកំ​ពង់ចាម​ បើកកិច្ចប្រជុំពិនិត្យ​វឌ្ឍនៈភា​ពការងា​រស្ថាបនាផ្លូវ​ជាតិលេខ​ ៧​ និង​រៀប​ចំប្រព័ន្ធ​សុវត្ថិភាព​ និងសោ​ភ័ណភា​ព​ទ្រូងផ្លូវ​ ស្គន់-កំពង់ចាម - លោកឧត្តមសេនីយ៍ទោ ​សិទ្ធិ ឡោះ ដា​ក់បទបញ្ជា​ដល់កម្លាំង​នគរបា​លទូទាំងខេត្ត ចាត់វិធាន​ការក្តៅបង្ក្រា​បមុខ​សញ្ញាក្មេងទំ​នើង និងទី​តាំងល​ក់បា​រីអេឡិច​ត្រូនិច
0

លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤

លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤

ខេត្តប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយ​លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈ​អភិបា​លខេត្ត នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើ​ញចូលរួមកិច្ចប្រជុំ​សាមញ្ញលើកទី១០ ក្រុម​ប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯ​កឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្តប៉ៃលិន ។

ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុម​ប្រឹក្សាខេត្តប៉ៃលិ​ន បានមានប្រសា​សន៍វាយតម្លៃខ្ពស់ចំពោះរដ្ឋ បាល​ខេត្តប៉ៃលិន ដែល​មានលោកជំទា​វបណ្ឌិត បាន ស្រីមុំ ជា​អភិបាលខេត្ត បានខិតខំ​ប្រឹងប្រែង​ធ្វើការដោះស្រាយនូវ​រាល់បញ្ហានា​នាជូនដល់ប្រជាព​លរដ្ឋ និងការអនុវត្តនូវគោ​លនយោ​បាយ​ភូមិ/ឃុំ មានសុវត្ថិភាពនៅ​តាមមូលដ្ឋានប្រក​បដោយប្រសិ​ទ្ធិភាពខ្ពស់ និងបាន​ធ្វើការអភិ​វឌ្ឍខេត្ត​ឱ្យមាន​ការរី​កចម្រើន​ជាបន្ត បន្ទាប់គួរជាទីមោទនៈ។ ជាក់​ស្តែងការរៀបចំសោភ័​ណភាពខេត្ត​យ៉ាងស្រស់ស្អាត​គួរឱ្យ​ទាក់ទាញដែលធ្វើ ឱ្យភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនា​កម្សាន្តមាន​ការស្ងើច​សសើរមិនដាច់​ពីមាត់ចំពោះការកែប្រែមុខមាត់ ថ្មីរបស់ខេត្តប៉ៃលិន ។

ឯកឧត្តម​ បានមានប្រសាស​ន៍ផ្តាំផ្ញើដល់ថ្នាក់​ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវ​យកចិត្តទុក​ដាក់ខ្ព​ស់ទៅលើ កា​រដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាបម្រើសេវាសា​ធារណៈជូន​ប្រជាពលរដ្ឋឱ្យបា​នឆាប់រហ័ស ទាន់ សភាព​ការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងគោល​នយោបាយយុទ្ធសា​ស្ត្របញ្ចកោណ ដំ​ណាក់ កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ ។

លោកជំទាវបណ្ឌិតបាន ស្រី មុំ អភិបាលខេត្តបានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចក្នុងការបំពេញការងារប្រកបដោយមនសិការវិជ្ជាជីវៈ និង​មាន​ការ ទទួលខុសត្រូវខ្ពស់ ព្រមទាំងមានកិច្ចសហការល្អ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងចូ​លរួមចំណែកធ្វើ ឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញ​ការអនុវត្ត​កម្មវិធីកំណែ​ទម្រង់នានារបស់រាជ រដ្ឋាភិបាល ជាពិសេសការ​លើកកម្ពស់ការផ្ដល់​សេវាសាធារណៈជូ​នប្រជាព​លរដ្ឋ និងការអភិវឌ្ឍខេត្តកាន់ តែមានការរីកចម្រើន ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូ​មពរជាក់ស្តែងពិតប្រាក​ដរបស់ប្រជាពល រដ្ឋនៅមូលដ្ឋានឱ្យបានកាន់តែល្អជាងមុន ប្រសិទ្ធភាព​ជាងមុន និងទទួលបាន​ផលច្រើនជាងមុន ដោយត្រូវ ប្រកាន់ខ្ជាប់នូវអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺ“ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរ គឺ “កែទម្រង់ខា​ងក្នុង និងបង្កើតមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ។

លោកជំទាវបណ្ឌិត បានមានប្រសាសន៍កោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់ អាវុធទាំងបី​ប្រភេទដែលកន្លងមក បានខិតខំអនុវត្តតួ​នាទីភារ​កិច្ចរបស់ខ្លួនប្រកប​ដោយប្រសិ​ទ្ធភាព ព្រម ទាំងបានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបម្រើសេ​វាសាធារ​ណៈ​នានាបានល្អ ប្រសើរ និងបានកសាងសមិទ្ធផលនានា នៅតាមមូលដ្ឋា​នឱ្យលេច​ឡើងជា​រូបរា​ងដែលជាការរួមចំណែកឱ្យ ខេត្តប៉ៃលិនមានភាពរីកចម្រើន ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !