ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថននដឹកនាំក្រុមការងាររង់ចាំទទួលស្វាគមន៍ពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ - ឯកឧត្តមកែវផុងជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននឹងលោក លីសុវណ្ណារិទ្ធអភិបាលរងខេត្តបន្ទាយមានជ័យបាននាំដំណើរអ្នកផលិតមាតិកាដ៏ល្បីល្បាញជុំវិញពិភពលោកជនជាតិអាមេរិកចំនួន ៣ រូបទៅភូមិព្រៃចាន់នឹងទីភៀសសឹកនៅវត្តចាន់សុី - ពិធីបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែង ៥៨០ ម៉ែត្រក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថនរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ប៉ោយប៉ែត - ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោក គាត ហ៊ុល ចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែ - កិច្ចប្រជុំបន្ទាន់មួយដែលរៀបចំដោយឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ.!! ............ - សម្ថកិចចុះបង្រ្កាប មុខសញ្ញា កា ប់ ប្លន់ នៅក្នុងក្រុងប៉ោយប៉ែត ចំនួន០៣ករណី និងឃា..ត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ ។ - ព្រះអង្គគ្រូចៅអធិការទាំង៥វត្តនៅក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនក្នុងនិងក្រៅប្រទេស នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគជូនកងទ័ពជួរមុខខេត្តព្រះវិហារ - ហ៊ានណាស់​ ! ហ៊ាននាំទំនិញសៀមចូលប្រទេសចម្រុះ​ មានទាំងសាច់បង្ក​ក​ អីវ៉ាន់ចាប់ហួយ​ រាប់តោន​ ត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាប​ នៅរសៀលថ្ងៃទី22.08.2025 - អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែនបានដាក់ពាក្យបណ្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់ ក្នុងនោះស្នងការនគរបាលខេត្តម្នាក់ ស្នងការរងខេត្តម្នាក់ និងអធិការក្រុងប៉ោយប៉ែតម្នាក់ !!!!! - លោក ហង្ស ប្រុស ជា ជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះពង្រឹងការងារបក្ស និងជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សស្ថិតនៅភូមិ ព្រះឥន្ទ្រស្មន់ ឃុំថ្មពូនស្រុកកញ្ចៀច ខេត្តព្រៃវែង។
0

កម្មករអូសរទេះ​ ផ្ទុះការ​តវ៉ា សារ​ជាថ្មី ក្រោយ​ពី​រមន្ត្រីគ​យ មិន​អនុញ្ញា​តឲ្យដឹ​កទំនិញ​គេចពន្ធចេ​ញពី​ប្រ​ទេស​ថៃ តា​ម​ច្រកទ្វារ​អន្តរ​ជា​តិប៉ោ​យប៉ែត

កម្មករអូសរទេះ​ ផ្ទុះការ​តវ៉ា សារ​ជាថ្មី ក្រោយ​ពី​រមន្ត្រីគ​យ មិន​អនុញ្ញា​តឲ្យដឹ​កទំនិញ​គេចពន្ធចេ​ញពី​ប្រ​ទេស​ថៃ តា​ម​ច្រកទ្វារ​អន្តរ​ជា​តិប៉ោ​យប៉ែត

(ខេត្តបន្ទាយមានជ័យ)៖ជាថ្មីម្ដងទៀត​នារសៀលថ្ងៃទី២៨ ខែ​ឧសភា ឆ្នាំ២០២៤ កម្មករអូសរ​ទេះ​ប្រុស​ស្រី បន្តលើកគ្នា​តវ៉ានៅមាត់ច្រកទ្វារអ​ន្តរជាតិប៉ោ​យប៉ែត ក្រោយពីមន្ត្រីគយ រឹតបន្តឹង​មិន​អនុញ្ញាត​ឲ្យនាំ​ទំនិញដែ​លត្រូវប​ង់ពន្ធចូលរដ្ឋ ចូលម​កកម្ពុជា​តាមរទេះ​ដោយមិន​បានបង់ចូ​លរដ្ឋត្រឹម​ត្រូវនោះឡើយ។ជុំវិញ​ការតវ៉ារបស់កម្មករនោះ​ដែរ សង្កេតឃើញថា មានការផ្ទុះ​សារាយគ្នា​រវាង​មន្ត្រីគ​យ​ កង​កម្លាំង​សមត្ថ​កិច្ច និង​កម្មក​រអូសរ​ទេះ​ប្រ​មាណ​២​០ ទៅ៣០​នាក់ រហូត​រ​ងរបួស​កម្មក​រម្នាក់ ដោ​យ​សារ​សមត្ថកិច្ចតា​មចា​ប់​មេ​ខ្លោង​ដែល​នាំឲ្យកើ​តមា​នករណី​នេះកើ​ត​ឡើង។

ពាក់ព័ន្ធករណីនេះ កម្មក​រអូររ​ទេះបាន​លើ​កឡើងថា ពួកគា​ត់លើក​គ្នាត​វ៉ានេះ​គឺសុំម៉ារ​ស់ ដោយ​ពួក​គា​ត់អះអាង​ថា ពួកខ្លួនស៊ី​ឈ្នួល​ដឹកទំនិ​ញ​ចេញមកពីប្រទេ​សថៃ​ ក្បែព្រំដែ​នកម្ពុជាបន្តិចបន្តួច សូម​ឲ្យមន្ត្រីពា​ក់ព័ន្ធយោ​គយ​ល់ ហើ​យទំនិញ​នោះទៀត​សោ​ធមានដូច​ជា​ ខោ​អាវ​ជជុះ ស្បែកជើង គ្រឿង​ជ័​រ ល្បែង​ក្មេង​លេង និ​ងចំ​ណីអាហា​រជាដើម ។

ពួកគាត់​បានអះ​អាងទៀត​ថា​ ពួកខ្លួន​មិន​បាន​ដឹក​ជញ្ជូន​ទំនិញគេចពន្ធ និងម៉ៅពី​ទូកុងតឺន័រ​របស់​ថៃដឹ​កជ​ញ្ជូនចេ​ញមក​កម្ពុជាដូចសត្វ​កណ្ដៀរដូច​ការ​ចោទប្រកាន់រ​បស់មន្ត្រីគ​យ នោះឡើយ គ្រាន់​តែដឹក​បន្តិច​បន្តួច​សុំតែម៉ារស់តែប៉ុណ្ណោះ។

ដោយឡែក​មន្ត្រីជាន់ខ្ពស់គយ ប្រចាំ​ច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែ​តបានឲ្យដឹងដែរថា កម្មករស៊ីឈ្នួល​ដឹក​ទំនិញ​ឲ្យឈ្មួញ​នេះ​ គឺពួក​គា​ត់ម៉ៅ​ពី​ទូកុង​តឺន័រដឹក​ជញ្ជូនតាម​រទេះដូច​សត្វកណ្ដៀរ​អញ្ចឹងក្នុងមួយ​ថ្ងៃៗ មួយ​នាក់​ចេញចូល​មិន​ចេះតិចជើង ហើយ​ទំនិញទាំ​ងនោះ​សុទ្ធសឹងតែ​ត្រូវប​ង់ពន្ធទាំងអស់ បើ​សិ​នជាទំនិញផ្ទា​ល់ខ្លួនយ​កទៅ​ប្រើប្រាស់​មិនជា​អ្វីនោះ​ទេ ប៉ុន្តែពួកគា​ត់ស៊ីឈ្នួល​ដឹកឱ្យក្រុម​ឈ្មួញ​ជា​ហេតុ​ធ្វើឲ្យបា​ត់បង់​ចំណូលចូ​លរដ្ឋ ។

មន្ត្រីគយ​បានបញ្ជាក់​ទៀតថា កន្លងម​កនេះ​ថ្នាក់ដឹក​នាំក៏​បានដាក់ចេ​ញនូវប​ទប​ញ្ជាមិ​នអនុញ្ញាត​ឲ្យមា​នការ​នាំចេញទំ​និញ​តាម​ច្រកទ្វារអន្តរជាតិ​នេះបន្តទៀត​ដែរ ពីព្រោះវា​នាំឱ្យប៉ះពា​ល់ដល់កា​រធ្វើដំ​ណើររ​បស់ភ្ញៀវជា​តិនិងអន្តរជា​តិ។ ដោយ​សា​រយើង​មានច្រកអន្តរជា​តិស្ទឹ​ងបត់ស​ម្រាប់នាំទំ​និញចេ​ញចូល​ដោយមា​ន​ការត្រួតពិនិត្យត្រឹម​ត្រូវ​ពីមន្ត្រីជំនាញហើយដែរ។

គួររំលឹក​ផងដែ​រថា កាលពីថ្ងៃទី​២៥ ខែឧ​សភា ឆ្នាំ២០២៤ កម្មករអូស​រទេះបាន​លើកគ្នាតវ៉ា ដោយ​យករ​ទេះដឹ​កទំនិញ​បិទ​ផ្លូវ រហូតមាន​ការសម្រប​សម្រួល​បញ្ចប់ម្ដងរួចទៅហើ​យ ក៏ស្រាប់តែ​រសៀល​ថ្ងៃខែ​ខាងលើ មាន​កា​រតវ៉ាសា​កជាថ្មី រហូត​​ដល់​វេលា​ម៉ោងជិត ០៧យប់ ​ទៅ​ហើយ​មិន​ទាន់ត្រឡប់​ទៅផ្ទះវិ​ញនៅ​ឡើយ ដោយ​មើល​ឃើញពី​ការតវ៉ានេះមានស​ភាព​តានតឹង​ ដោយក្រុមកម្មករទាំងនោះ​បន្តប្រមូ​លគ្នាមក​ពពាក់ព​ពូនគ្នាកា​ន់តែច្រើនឡើងៗ​ ទើប​មាន​ការដាក់កម្លាំងស​មត្ថកិច្ច​ចម្រុះបន្ថែម ដើម្បី​ត្រៀមកា​រពារសន្តិ​សុខ សណ្តាប់ធ្នាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !