ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថននដឹកនាំក្រុមការងាររង់ចាំទទួលស្វាគមន៍ពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ - ឯកឧត្តមកែវផុងជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននឹងលោក លីសុវណ្ណារិទ្ធអភិបាលរងខេត្តបន្ទាយមានជ័យបាននាំដំណើរអ្នកផលិតមាតិកាដ៏ល្បីល្បាញជុំវិញពិភពលោកជនជាតិអាមេរិកចំនួន ៣ រូបទៅភូមិព្រៃចាន់នឹងទីភៀសសឹកនៅវត្តចាន់សុី - ពិធីបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែង ៥៨០ ម៉ែត្រក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថនរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ប៉ោយប៉ែត - ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោក គាត ហ៊ុល ចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែ - កិច្ចប្រជុំបន្ទាន់មួយដែលរៀបចំដោយឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ.!! ............ - សម្ថកិចចុះបង្រ្កាប មុខសញ្ញា កា ប់ ប្លន់ នៅក្នុងក្រុងប៉ោយប៉ែត ចំនួន០៣ករណី និងឃា..ត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ ។ - ព្រះអង្គគ្រូចៅអធិការទាំង៥វត្តនៅក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនក្នុងនិងក្រៅប្រទេស នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគជូនកងទ័ពជួរមុខខេត្តព្រះវិហារ - ហ៊ានណាស់​ ! ហ៊ាននាំទំនិញសៀមចូលប្រទេសចម្រុះ​ មានទាំងសាច់បង្ក​ក​ អីវ៉ាន់ចាប់ហួយ​ រាប់តោន​ ត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាប​ នៅរសៀលថ្ងៃទី22.08.2025 - អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែនបានដាក់ពាក្យបណ្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់ ក្នុងនោះស្នងការនគរបាលខេត្តម្នាក់ ស្នងការរងខេត្តម្នាក់ និងអធិការក្រុងប៉ោយប៉ែតម្នាក់ !!!!! - លោក ហង្ស ប្រុស ជា ជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះពង្រឹងការងារបក្ស និងជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សស្ថិតនៅភូមិ ព្រះឥន្ទ្រស្មន់ ឃុំថ្មពូនស្រុកកញ្ចៀច ខេត្តព្រៃវែង។
0

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចម៉ូតូ និង​ប្រើប្រាស់ដោយខុសច្បាប់នូវសា​រធាតុញៀន

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចម៉ូតូ និង​ប្រើប្រាស់ដោយខុសច្បាប់នូវសា​រធាតុញៀន

(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហ​ត្ថក្រុងប៉ោ​យប៉ែត កាលពីវេលាម៉ោង២២និង១០នាទីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ បាន​ដឹកនាំ​ចុះ​ស្រាវជ្រាវ​រហូត​ឈានដល់​ការឃាត់ខ្លួនជន​សង្ស័យម្នាក់ឈ្មោះ នាង ឆាយ (ហៅឆាយ) ភេទប្រុស អាយុ៣​៧ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណេីតស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅ​បណ្តោះអា​សន្នភូមិបា​លិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណី លួចស្ថានទម្ងន់ទោស និងប្រើប្រាស់​ដោយខុស​ច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តិកាលពីថ្ងៃទី២៦ ខែមិថុនា និងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២​០២៤ នៅចំណុចភូមិមិ​ត្ដភាព សង្កាត់ប៉ោយប៉ែត និងភូមិសាមគ្គីមា​នជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោ​យប៉ែត។ការឃាត់ខ្លួនជនសង្ស័យនេះធ្វេីឡេីងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន ០២នា​ក់៖ ១.ឈ្មោះ ចិត ម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិសាមគ្គីមានជ័យ សង្កា​ត់អូរជ្រៅ ក្រុងប៉ោយប៉ែត, .ឈ្មោះ ពឿយ បូរឿន ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅបណ្តោះ​អាសន្នភូមិផ្សារ​កណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូ​លដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា កាលពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ២០២៤ នៅមូល​ដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានទទួលពាក្យប​ណ្ដឹងពី​ជនរង​គ្រោះឈ្មោះ ចិត ម៉ៅ​ ករណី​បាត់ម៉ូតូ ចំនួ​ន០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិ​តឆ្នាំ២០២០ ពាក់ផ្លាកលេខ សៀមរាប 1AL-0691 និងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤​ បានទទួលពាក្យ​បណ្ដឹង​ពីជ​នរងគ្រោះ ឈ្មោះ ពឿយ បូរឿន ករណីបាត់ម៉ូតូ ចំនួន០១គ្រឿងដូចគ្នា ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1Q-8234។ ក្រោយពីបានទទួលពាក្យបណ្ដឹង កម្លាំងជំនា​ញ​មូ​លដ្ឋានក​ងរាជអាវុធហត្ថក្រុង បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ឃាត់ខ្លួន ជនសង្ស័យ រួមទាំងដកហូ​តវត្ថុតាងហើយនាំ​មកកាន់មូលដ្ឋានកង​រាជអាវុធហត្ថក្រុង​ដើម្បីសួរនាំ​តាមនីតិវិធី។ ចំពោះជន​សង្ស័យខាងលើ បានត្រួតពិនិត្យទឹកនោមរកសារធាតុញៀន ជាលទ្ធផ​លវិជ្ជមា​ន(+)

ក្រោយឃាត់ខ្លួននិងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើស​កម្មភា​ពលួច​ម៉ូតូរប​ស់​ជនរងគ្រោះទាំងពីរនាក់ខាងលេីពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមា​នវ​ត្ថុតាងជា​ក់ស្តែង កម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនម​កកាន់បញ្ជាការ​ដ្ឋានកង​រាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជ​អាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២៤នេះ ដើម្បីអ​នុវត្តតា​មនីតិវិធី ។ ចំណែកវត្ថុតាងម៉ូតូទាំង២គ្រឿង ត្រូវបានកម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថ​ក្រុង​ប៉ោ​យប៉ែតប្រគល់ជូនជនរងគ្រោះវិញហេីយដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !