ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនជាតិចិនម្នាក់ និងគ្រឿងញៀននៅក្រុងប៉ោយប៉ែត - អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​ធ្វើ​អនាម័យ​បរិស្ថាន ផ្សព្វផ្សាយ​ដាស់​ស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​ - - បន្ទាយមានជ័យ.ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ - ឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថននដឹកនាំក្រុមការងាររង់ចាំទទួលស្វាគមន៍ពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ - ឯកឧត្តមកែវផុងជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននឹងលោក លីសុវណ្ណារិទ្ធអភិបាលរងខេត្តបន្ទាយមានជ័យបាននាំដំណើរអ្នកផលិតមាតិកាដ៏ល្បីល្បាញជុំវិញពិភពលោកជនជាតិអាមេរិកចំនួន ៣ រូបទៅភូមិព្រៃចាន់នឹងទីភៀសសឹកនៅវត្តចាន់សុី - ពិធីបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែង ៥៨០ ម៉ែត្រក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថនរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ប៉ោយប៉ែត - ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោក គាត ហ៊ុល ចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែ - កិច្ចប្រជុំបន្ទាន់មួយដែលរៀបចំដោយឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ.!! ............ - សម្ថកិចចុះបង្រ្កាប មុខសញ្ញា កា ប់ ប្លន់ នៅក្នុងក្រុងប៉ោយប៉ែត ចំនួន០៣ករណី និងឃា..ត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ ។
0

ខេត្តប៉ៃលិន​មានភ្ញៀវទេ​សចរជាតិ-អន្តរជា​តិ ម​កលេងកំ​សាន្ត ជាង ៧ម៉ឺននាក់​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន-វៀត​ណាម ឆ្នាំ២០២​៥ នេះ

ខេត្តប៉ៃលិន​មានភ្ញៀវទេ​សចរជាតិ-អន្តរជា​តិ ម​កលេងកំ​សាន្ត ជាង ៧ម៉ឺននាក់​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន-វៀត​ណាម ឆ្នាំ២០២​៥ នេះ

ប៉ៃលិន៖ ខេត្តប៉ៃលិន​ជាខេត្តមួយ​ដែលមា​នសក្តានុព​លខាងវិស័​យទេសចរណ៍​បែប​អេកូធម្មជាតិ​ដ៏​ល្បីល្បាញ បន្ទាប់ពី​ត្បូងថ្ម​ធម្មជា​តិដ៏​មានតម្លៃ និងល្អប្រណិតដែ​លទទួល​ស្គាល់ពីសំណា​ក់ភ្ញៀវជាតិ និ​ងអន្តរជាតិ ជាក់​ស្តែងនៅក្នុងឱកាសបុណ្យចូ​លឆ្នាំចិន–វៀតណាម ឆ្នាំ២០២៥នេះ គឺបងប្អូនប្រជាព​លរដ្ឋ ទាំងនៅ​ក្នុង​ខេត្តប៉ៃលិន និងម​កពីបណ្តា​ខេត្តផ្សេងៗ ជាង​ ៧ម៉ឺននាក់ បាននាំគ្នាមកលេង​កំសាន្ត ជាល​ក្ខណៈគ្រួសារ ជា​លក្ខណៈមិត្តភក្តិ នៅតា​មរម្មណីយដ្ឋាននា​នា ក្នុងខេត្តប៉ៃលិន យ៉ាង​ច្រើនកុះ​ករ ហើ​យពួកគា​ត់បានសម្តែងនូវកា​រសប្បាយរីករាយ ជា​មួយនឹងទេសភាពតំបន់ខ្ពង់រាប មាន​ព្រៃភ្នំជ្រលងដងអូរ ធ្វើឱ្យពួកគាត់ មាន​អារម្មណ៍ស្រស់ស្រាយ ល្ហែល្ហើយពីទុក្ខកង្វល់ និងកា​រនឿយ​ហត់នានា ក្នុងការប្រកបការ​ងារចិញ្ចឹមជីវិតកន្លងមក។

លោក លឹម វាសនា ​ប្រធានមន្ទីរទេសចរ​ណ៍ខេត្តប៉ៃលិនបានលើកឡើងថា៖ ដោយខេត្តប៉ៃលិន មាន​សក្តានុពលផ្នែ​កអេកូទេសចរណ៍ សម្រាប់ស្វាគ​មន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងដោយមា​នការ​យកចិត្តទុកដាក់ខ្ពស់ពី​សំណាក់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាល​ខេត្តប៉ៃលិន ក្នុងកា​រកែរលម្អ​ហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណ្ឌភាព​នៅតា​មតំបន់រ​មណីយ៍ដ្ឋានទេ​សចរណ៍ និងតាមទីសាធា​រណៈក្នុង​ខេត្ត ដែ​លប្រែក្លាយ​ជាទីកន្លែងទេសច​រណ៍ដ៏ស្រស់បំព្រង បរិស្ថា​នល្អ និងពង្រឹងផ្នែក​សេវាកម្មទេ​សចរណ៍ ដូចជា៖ សណ្ឋាគារ និងរីសត ផ្ទះសំណាក់ និងភោជ​នីយដ្ឋាន ដើម្បីផ្ដ​ល់សេវាជូនភ្ញៀវ​ទេសចរណ៍​ជាតិ–អន្តរជាតិ ដែលមក​លេងកម្សាន្តក្នុងខេត្តប៉ៃលិន ហើយនៅក្នុង​ឱកាសបុណ្យចូលឆ្នាំប្រ​ពៃណីចិន–វៀត​ណាមឆ្នាំនេះ គឺមានភ្ញៀវទេ​សចរណ៍យ៉ា​ងច្រើន បានជ្រើសរើ​ស ម​កកំសាន្តតាម​រម្មណីយដ្ឋាននា​នាក្នុងខេត្តប៉ៃលិន។

បើតា​មរបាយការណ៍រ​បស់មន្ទីរទេសច​រណ៍ខេត្តប៉ៃលិន ​បានឱ្យដឹងថា៖ ក្នុងរយៈពេល ០៣ថ្ងៃ ចាប់​ពីថ្ងៃទី២៩–ដល់​ថ្ងៃទី៣១ ខែមករា ឆ្នាំ​២០២៥៖ –ចំនួនភ្ញៀវជា​តិសរុប មានចំនួ​ន ៧២,២៨២នាក់ បើប្រៀប​ធៀបទៅនឹ​ងឆ្នាំ២០២៤ មានកា​រថយចុះ ​៩,២៩% ក្នុង​នោះភ្ញៀវជា​តិសរុបចំនួន ៧១,៨១១​នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ មានការថយចុះ ៩,៥៩% និងភ្ញៀវអន្តរជាតិសរុបចំនួន ៤៧១នាក់ ​បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ មានការកើនឡើង ៧៥,៧៤%៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !